ព្រឹតិ្តការណ៍ថ្មីៗ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ឆ្នាំ២០១៩

1 ខែ មុន 9 តូ សុផល

ភ្នំពេញ៖  នៅព្រឹក ថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ០៧ និង ៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ឆ្នាំ២០១៩ នៅសាលប្រជុំវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោមអធិបតីភាព ឯកឧត្តម សូ ម៉ារ៉ា ប្រធានក្រុមប្រឹក្សាថ្នាក់ជាតិចុះជួយខណ្ឌដូនពេញ ឯកឧត្តម ហ៊ូ ស៊្រី តំណាងរាស្ដ្រមណ្ឌលភ្នំពេញ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ក្នុងនោះក៏មានការនិមន្ដ និងអញ្ជើញចូលរួមពីតំណាព្រះសង្ឃចៅអធិការវត្តទាំង៧ ឯកឧត្តម លោកជំទាវ លោកស្រីតំណាងមន្ទីរ អង្គភាព លោក លោកស្រីសមាជិកក្រុមប្រឹក្សាខណ្ឌ លោក លោកស្រីអភិបាលរងខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ តំណាងអធិការដ្ឋាននគរបាលខណ្ឌ តំណាងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ តំណាងយោធាប្រចាំខណ្ឌ ប្រធានការិយាល័យចំណុះជំនាញជុំវិញខណ្ឌ លោក លោកស្រីចៅសង្កាត់-ប៉ុស្ដិ៍ទាំង១១ លោក លោកស្រីប្រធានទីរួមផ្សារទាំង៣ មន្រ្ដីរាជការខណ្ឌ-សង្កាត់-ភូមិ លោកគ្រូអ្នកគ្រូតំណាងសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ក្នុងខណ្ឌ ប្រធានក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌ និង បងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៤២០នាក់ ផងដែរ ។

នៅក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់ នៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ខាងលើនេះ រដ្ឋបាលខណ្ឌ បានទទួលនូវសំណួរ សំណើរ និងសំណូមពរមួយចំនួនពីបងប្អូនប្រជាពលរដ្ឋ ទាំងផ្ទាល់មាត់ និងការលើកឡើងក្នុងលិខិត ក្នុងនោះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានធ្វើការឆ្លើយតបទទួលយកសំណួរ សំណើរ និងសំណូមពរដោយផ្ទាល់មាត់ទាំងអស់របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីផ្ដល់លទ្ធភាពឲ្យមន្រ្ដីជំនាញពាក់ព័ន្ធធ្វើការដោះស្រាយសម្របសម្រួលជូន ចំណែកសំណូមពរជាលាយលក្ខអក្សរ នឹងត្រូវបានដោះស្រាយជូនជាក្រោយតាមនីតិវិធីជាបន្ដបន្ទាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ