ព្រឹតិ្តការណ៍ថ្មីៗ

ធាក់ និងប្រើកាំបិតបុ័ងតោ គម្រាមកាប់សម្លាប់ទៅលើបុគ្គលិកហាងខារ៉ាអូខេ ត្រូវប៉ូលិស ឃាត់ខ្លួន

7 ខែ មុន 38 តូ សុផល

ភ្នំពេញ៖  ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ៣ដឹកនាំដោយលោកវរសេនីយ៍ឯកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ។

ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបានជាបន្តបន្ទាប់ក្រោយពេលធ្វើសកម្មភាពដេញតាមធាក់និងប្រើកាំបិតបុ័ងតោគម្រាមកាប់សម្លាប់ទៅលើបុគ្គលិកហាងខារ៉ាអូខេ២នាក់ប្ដីប្រពន្ធប្លន់យកម៉ូតូ១គ្រឿងបានសម្រេចបន្ទាប់មកបានគេចខ្លួនបានរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

ហេតុការណ៍នោះបានកើតឡើងវេលាម៉ោង ៣និង១៥នាទីជិតភ្លឺថ្ងៃទី២៨ វិច្ចិកា ២០១៩ នៅផ្លូវបេតុងមុខរោងចក្រក្លេតភី ស្ថិតនៅភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យ​ទាំង​៣នាក់នោះមានទី១,ឈ្មោះ​ ៖​ មួន​ ភិរក្ស័​ ភេទ​ប្រុស​អាយុ​១៨ឆ្នាំ​ មុខរបរ​រៀនជួសជុលម៉ូតូ​ ស្នាក់នៅ​ភូមិ​កន្ទោង​ជេីង​ ​សង្កាត់​កន្ទោក​ ខណ្ឌពោធិ៍សែនជ័យ​។ ទី២,ឈ្មោះ​ កែវ សុភាព ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ សាមគ្គី៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ទី៣,ឈ្មោះ គង់ ប៊ុនសី ភេទប្រុសអាយុ ១៧ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល។ចំណែកជនរងគ្រោះមានឈ្មោះ គា សុភារ៉ា ភេទប្រុសអាយុ២៧ ឆ្នាំ មុខរបរបុគ្គលិកហាងខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ហើយស្រ្តីជាប្រពន្ធមិនត្រូវបានស្គាល់ឈ្មោះឡើយ ។

នគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ២នាក់ប្ដីប្រពន្ធបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៍ខ្មៅភ្នំពេញ1HI-0319 មួយគ្រឿងចេញពីធ្វើការនៅហាងខារ៉ាអូខេមួយកន្លែងនៅតាមផ្លូវវ៉េងស្រេងត្រឡប់ទៅផ្ទះជួលខាងលើ ។ខណៈនោះក្រុមជនសង្ស័យបានជិះម៉ូតូដេញតាម លុះពេលទៅដល់ត្រង់ចំណុចកើតហេតុក៏បានធាក់ផ្ដួលម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលរួចដកកាំបិតបុ័ងតោគម្រាមកាប់ស្លាប់។ដោយសារមានការភ័យខ្លាចជនរងគ្រោះ២នាក់ប្ដីប្រពន្ធបាននាំគ្នារត់ហើយជនសង្ស័យក៏បានលើកម៉ូតូជិះគេចខ្លួនទៅបាត់ស្រមោល។

ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្ដឹងសុំការអន្តរាគមន៍នៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ៣ ហើយភ្លាមលោកវរសេនីយ៍ឯកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ។បានធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបានជាបន្តបន្ទាប់នៅវេលាល្ងាចថ្ងៃដដែលរួចនាំទៅសាកសួរ ហើយជនសង្ស័យបានសារភាពថាបន្ទាប់ពីប្លន់បានឈ្មោះគង់ ប៊ុនសីបានយកទៅលាក់ទុកក្នុងបន្ទប់ជួលរបស់ខ្លួនៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល ត្រៀមបញ្ចេញយកទៅលក់នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកានោះ ។

មិនតែប៉ុណ្ណោះកន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាពប្លន់បានសម្រេច៣លើកមកហើយ ហើយឈ្មោះគង់ ប៊ុនសី គឺជាអ្នកយកម៉ូតូទៅកាក់ទុកនិងជាអ្នកយកទៅលក់ទាំងអស់ ពេលនេះកម្លាំងនគរបាលកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ