ព្រឹតិ្តការណ៍ថ្មីៗ

ធ្លាប់តែលឺ ប្លន់យកម៉ូតូ ឥឡូវមាន ករណីភ្ជង់ប្លន់យករថយន្ត ទៀត

4 ខែ មុន 65 តូ សុផល

ភ្នំពេញ៖  កាលពីថ្ងៃទី២៧ វិច្ឆិកា២០១៩ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់  បានសហការជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ អធិការដ្ឋានខណ្ឌចំការមននិង អធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ក្នុងករណី លួចមានស្ថានទម្ងន់ទោស ប្រើអាវុធវែងភ្ជង់ ប្លន់យក រថយន្ត ចំនួន០១គ្រឿង ម៉ាក ហាយឡេនដឺ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង2B-4517 នៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវថៃហ្គរ័ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២-វិច្ឆិកា-២០១៩ វេលាម៉ោងប្រហែល ០១ៈ៣០នាទីរំលងអាធ្រាត បង្កឡើងដោយជនសង្ស័យឈ្មោះ ជុត ជីវន្ត័ ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរៈមិនពិតប្រាកដ អាសយដ្ឋានបច្ចុប្បន្នៈ ភូមិបឹងព្រះ ស្រុកបារភ្នំ ខេត្តព្រៃវែង ។

ស្ថានភាពជនរងគ្រោះ៖ 1-ឈ្មោះ ពុធ រិទ្ធី ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរៈ រត់តាក់ស៉ី អាសយដ្ឋានបច្ចុប្បន្នៈ ភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តព្រៃវែង។

សំភារៈដកហូត៖ 1-រថយន្ត ០១គ្រឿង ម៉ាក ហាយលែនដឺ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង 2B-4517 និងអាវុធវែងចំនួន០៣ដើម ម៉ាកAK47 ០២ដើម និងម៉ាកហ្វាងឡុង ០១ដើម។

បច្ចុប្បន្នជនសង្ស័យ០១នាក់ខាងលើ ការិយាល័យយើងខ្ញុំកំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ