ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួន បុរសពីរនាក់ករណីគ្រឿងញៀន

7 ខែ មុន 36 តូ សុផល

បាត់ដំបង៖ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង កម្លាំងនគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យពីរនាក់ពីបទរក្សាទុកនិងប្រើប្រាស់ថ្នាំញៀន។

ជនសង្ស័យមានឈ្មោះ៖ទី១-ហន ថៃហ៊ួត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបងទី២-ឈ្មោះ សុខ សុភាព ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង អ្នកទាំងពីរសមត្ថកិច្ចឃាត់ខ្លួនបានកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

លោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងបានប្រាប់TNNថា៖វត្ថុតាងដែលដកហូតពីជនសង្ស័យរួមមាន ថ្នាំញៀនចំនួនពីរកញ្ចប់តូច ទូរស័ព្ទដៃ២គ្រឿង ម៉ូតូហុងដាឌ្រីម សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ១គ្រឿងនិងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងដើម្បីចាត់ការបន្ត៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ