ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួន​ ឌី​ជេ ម្នាក់​ ពាក់ព័ន្ធ​ករណី​ ជួញដូរ​សារធាតុ​ញៀន​

1 ខែ មុន 69 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យ​ស្ត្រីម្នាក់ជា ឌីជេ (DJ)​​ជនជាតិ​វៀតណាម ត្រូវបាន​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​ឃាត់ខ្លួនជាប់​សង្ស័យ​ពាក់ព័ន្ធ​ក្នុងករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។​

​ប្រតិបត្តិការ​ខាងលើ ធ្វើឡើង​ដោយ​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទួល​ស្វាយព្រៃ​ទី​២ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​បញ្ជា​ដោយ​លោក ហេង ផេង ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក​វរសេនីយ៍ទោ រ៉ឹ​ម ម៉ិច នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៩​និង​៥០​នាទី នៅ​ចំណុច ផ្ទះជួល​លេខ ១៧ E1 ផ្លូវ​២៩០ ក្រុមទី​៤៤ ភូមិ​១០ សង្កាត់​ទួល​ស្វាយព្រៃ​ទី​០២ ខណ្ឌ​បឹង​កេងកង ។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ​ផាំង ញើ​ស៊ី អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ ឌី​ជេ ។ ក្នុងពេល​ឃាត់ខ្លួន សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​ក្នុងផ្ទះ​រកឃើញ​វត្ថុតាង​មួយចំនួន​រួមមាន – ថ្នាំ​គ្រាប់​ពណ៌​លឿង​ស្លេក (​ថ្នាំ​គ្រវី ចំនួន ៤២ គ្រាប់ ), – ថ្នាំ​គ្រាប់​បន្ទះ​ពណ៌​ក្រហម ចំនួន ០៩​បន្ទះ (​ស្មើ ៩០ គ្រាប់ ), – ក្រាម​ពណ៌​ស ថ្លា​ចំនួន ០១ កញ្ចប់​តូច​, – ដប​កែច្នៃ​សំរាប់​ជក់​គ្រឿងញៀន ចំនួន ០១ ដប​, – ដែកកេស ចំនួន ០២ ដើម ។​

​បច្ចុប្បន្ន ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ខាង​ការិយាល័យ​ជំនាញ​បាន​នាំទៅ​សាកសួរ កសាង​សំណុំរឿង​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ