ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន

1 ខែ មុន 41 tnn_admin

បាត់ដំបង៖នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងនគរបាលស្រុកគាស់ក្រឡ បានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ថ្នាំញៀន។

ជនសង្ស័យឈ្មោះ នុល ព្រឹល ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ថ្នាំញៀនប្រភេទ ម៉ាទឹកកក ចំនួន២ថង់ ទម្ងន់៧,៩៤ក្រាម និងទូរស័ព្ទដៃចាស់១គ្រឿង។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ