ព្រឹតិ្តការណ៍ថ្មីៗ

កម្ពុជាអបអរសាទរកីឡាការិនី កែ ឡេង ឈ្នះមេដាយមាសប៉េតង់ពិភពលោកលើកទី៤

2 សប្តាហ៍ មុន 40 tnn_admin

សម្តេចតេជោ៖ សូមអបអរសាទរ វីរកីឡាការិនី កែ ឡេង ដែលបានការពារមេដាយមាសពិភពលោកជាលើកទី៣ ដោយបានផ្ដួលកីឡាការិនីឡាវ Bivilak Thepphakanដោយលទ្ធផល ៣៦-២២ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅក្នុងការប្រកួតកីឡាប៉េតង់ជើងឯក​ ពិភពលោកយុវជន និងស្ដ្រី លើកទី១៧ លើវិញ្ញាសារវាយយកពិន្ទុ(Shooting) នារសៀល ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ២០១៩ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

នេះជាកិត្តិយស និងជាមោទនភាពជាតិ ដែលវីរកីឡាការិនី កែ ឡេង ដណ្ដើមបានមេដាយមាសពិភពលោក ជាលើកទី ៤ ជាប់ៗគ្នា ខណៈមិនទាន់មានកីឡាការិនីប្រទេសណាអាចធ្វើបានដូចកម្ពុជាឡើយ។

ចំពោះមេដាយមាសពិភពលោក អមជាមួយកំណត់ត្រាប្រវត្តិសាស្ដ្រដ៏កម្រនេះ គឺស្របពេលដែលប្រទេសកម្ពុជា ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ហើយ ៣លើកមុន ដែលអ្នកស្រី កែ ឡេង ដណ្ដើមបាន គឺកាលពីឆ្នាំ២០១៣ នៅប្រទេសបារាំង, ឆ្នាំ ២០១៥ នៅប្រទេសថៃ និងឆ្នាំ២០១៧ នៅប្រទេសចិន។

អរគុណបងប្អូនជនរួមជាតិដែលបានចូលរួមទស្សនា គាំទ្រ និងលើកតម្កើងវិស័យកីឡាជាតិរបស់យើង៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ