ព្រឹតិ្តការណ៍ថ្មីៗ

អាណិតណាស់! ចងក មិបានសម្រេច តែ….!

7 ខែ មុន 51 tnn_admin

ភ្នំពេញ ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ មានអាយុជាង៣០ឆ្នាំ ហើយមិនដឹងថា មានបញ្ហាអ្វី បានសម្រេចចិត្តរហូតដល់ឡើងចងកលើដើមឈើ តែមិនបានសម្រេច របូតធ្លាក់ចុះបោកនឹងបង់ បណ្តាលឲ្យរងរបួសធ្ងន់ រថយន្តគ្លីនិកឯកជនមិនរវល់អើពើ ជួយដឹកយកទៅសង្គ្រោះ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រជាពលរដ្ឋ អ្នករត់ម៉ូតូឌុប កង់បី ប្រចាំនៅក្លោងទ្វារវត្តជម្ពូវ័ន បានឲ្យដឹងថា ពួកគាត់មិនបានចាប់អារម្មណ៍ដែរ នៅមុនពេលកើតហេតុ ឃើញបុរសខាងលើ ដើរចូលបរិវេណវត្តជម្ពូវ័ន នឹកស្មានថា ដើរចូលសម្រាក ដោយឃើញមានស្ពាយបាឡូខោអាវ អង្គុយនឹងបង់ ក្រោមម្លប់ឈើ ក្បែរនោះ ស្រាប់តែមួយសន្ទុះ ឮសូរសម្រេងធ្លាក់ ស្រែកអូយ ទើបនាំគ្នាផ្អើលឆោឡោ ហើយពិនិត្យជាក់ស្តែង ទើបដឹងថា បុរសខាងលើឡើងចងក លើដើមអង្កាញ់ កម្ពស់ជាង២ម៉ែត្រ បំណងបញ្ចប់ជីវិត តែមិនបានដោយរបូតក្រមា ទើបធ្លាក់ បណ្តាលឲ្យបោកក្បាលនឹងបង រងរបួសធ្ងន់ ។

ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានអាយុជាង៣០ឆ្នាំ មានបាឡូដាក់ខោអាវ១ និងកាបូបលុយ មានលុយមួយចំនួន ។

ក្រោយកើតហេតុ អស់រយៈពេលជាង១ម៉ោង មិនឃើញឡានពេទ្យឯកជន មកប្រជែងដណ្តើមគ្នាដូចសព្វដង ។ បើតាមមតិមហាជនបានលើកឡើងថា ឡានពេទ្យឯកជនអស់ទាំងនោះ ដែលរត់បើកប្រជែង ដណ្តើមជនរងគ្រោះគ្នាទាំងយប់ថ្ងៃ នាពេលបច្ចុប្បន្ននេះ កាលបើស្តាប់ឮតាមប្រព័ន្ធវិទ្យុទាក់ទង ថាជនរងគ្រោះ ក្រីក្រ ជនអនាថា បច្បាស់ប្រាកដហើយ មិនចេញទៅជួយសង្គ្រោះឡើយ គឺរុញដាក់ឲ្យឡានពេទ្យរដ្ឋហើយ ហើយជនរងគ្រោះខាងលើ ក្រោយពីមិនឃើញឡានពេទ្យ គ្លីនិក របស់លោក លោកស្រី មកជួយ ទើបសព្រះសង្ឃស្នើសុំ រថយន្តរបស់អង្គភាព ៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះអាយុជីវិត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ