ព្រឹតិ្តការណ៍ថ្មីៗ

ភរិយា លោក សុខ ពេញវុធ ចូលរួមរំលែកទុក្ខ គ្រួសារសពចំនួន ២គ្រួសារ ក្នុងមូលដ្ឋានខណ្ឌដូនពេញ

2 សប្តាហ៍ មុន 18 tnn_admin

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៩:០០នាទី លោកស្រី ហេង សុខគង់ ភរិយា លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌដូនពេញ រួមជាមួយសហការីបានអញ្ជើញនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខ គ្រួសារសពចំនួន ០២គ្រួសារ រួមមាន៖

១-ឧបាសក ទូច សៀកខេង ឪពុកក្មេក លោក ហេង លេង ប្រធានការិយាល័យអប់រំយុវជន និងកីឡាខណ្ឌដូនពេញ ។

២-ឧបាសក ប៉ាង គីម ឪពុក លោក ឡុង គីមប៊ុនហុក ប្រជាការពារខណ្ឌដូនពេញ ។

សំរាប់បច្ច័យចូលបុណ្យ ក្នុងមួយគ្រួសារៗ ទទួលបាន៖
១-អង្ករ ០១បាវ
២-ទឹកសុទ្ធ ០២កេស
៣-ទឹកបាកាស ០១កេស
៤-ទឹកក្រូច ០១កេស
៥-ទឹកត្រី និង ទឹកស៊ីអ៉ីវ ០២យួរ
និងថវិកាចំនួន ៤០០,០០០រៀល ។

ក្នុង​ឱកាសនោះដែរ ភរិយា លោកប្រធានកិត្តិយសអនុសាខា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍​ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ