ព្រឹតិ្តការណ៍ថ្មីៗ

អគ្គិភ័យ ឆាបឆេះតូបលក់ចាប់ហួយ មួយកន្លែង ក្នុងស្រុកគាស់ក្រឡ

2 សប្តាហ៍ មុន 25 tnn_admin

បាត់ដំបង៖ នៅវេលាម៉ោ៥និង០០នាទីព្រឹកថ្ងៃទី១៩ ខែវិច្ចិកា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆាប់ឆេះតូបលក់ចាប់ហួយមួយកន្លែក្នុងភូមបឹងរាំង ឃុំធិបតី ស្រុកគាស់ក្រឡបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាននិងប្រជាពលរដ្ឋទាំងព្រឹក។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖អគ្គិភ័យនេះបង្កឡើងដោយសារភ្លើងចង្ក្រានខ្ទៀតទៅប៉ះចំធុងសាំងបណ្តាលអោយឆាបឆេះតូបលក់ចាប់ហួយខាងលើយ៉ាងសន្ធោសន្ធៅនិងខាត់បង់ទ្រព្យសម្បត្តិអស់ជាច្រើន។

ប្រភពព័ត៌មានបានបន្តថា៖ម្ចាស់តូបមានឈ្មោះ សុំ សាវុន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំ ស្រុកកើតហេតុ។

សម្ភារៈដែលបាត់បង់ក្នុងករណីអគ្គិភ័យនេះរួមមាន៖តូបចាប់ហួយទំហំ៦គុណ៧ម៉ែត្រ លុយខ្មែរ១០លានរៀល លុយបាត២ពាន់បាត និងឥវ៉ាន់គ្រប់ប្រភេទសរុបជាទឹកប្រាក់អស់ជាង៨០លានរៀល។

សូមបញ្ជាក់ថាករណីអគ្គិភ័យនេះមិនរាលដាលដល់ផ្ទះអ្នកជិតខាងនិងមិនគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ៕ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ