ព្រឹតិ្តការណ៍ថ្មីៗ

សាហាវណាស់! ដេញកាប់សម្លាប់មនុស្ស ដូចសម្លាប់សត្វ

2 សប្តាហ៍ មុន 68 tnn_admin

ខេត្តតាកែវ ៖ពិតជាសាវហាវ ដូចរឿងហុងកុងមែន ដេញកាប់សម្លាប់មនុស្សឆៅៗ ដូចសម្លាប់សត្វ បណ្តាលឲ្យ ជនរងគ្រោះមា្នក់ត្រូវបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ដោយមិនអាចជួយសង្គ្រោះបាន ក្រោយមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពកាប់ចាក់នៅលើដងផ្លូវជាតិលេខ២ក្នុងក្រុងដូនកែវ។

ហេតុការណ៍នេះបានកើតឡើងនៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ចន្លោះម៉ោង០២ដល់ម៉ោង០២និង២០នាទី ស្ថិតនៅចំណុចជិតស្ពានអូរចំបក់ ក្នុងភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្នុងដូនកែវ ខេត្តតាកែវ។ ជនរងគ្រោះមានឈ្មោះ ឡុង សុខា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាជាងជុសជុលម៉ូតូ ស្នាក់នៅភូមិ ឃុំ កើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិល្វេក្រោម ឃុំល្វេ ស្រុកកោះសុទិន ខេត្តកំពង់ចាម។ ប៉ូលីសជំនាញនៃអធិការនគរបាលក្រុងដូនកែវបានបញ្ញាក់ថា ជនរងគ្រោះត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពកាប់ចាក់និងវត្ថុមុតស្រួច បណ្តាលឲ្យរងរបួសធ្ងន់និងបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដោយមិនអាចជួយសង្គ្រោះបានព្រោះស្ថានភាពរបួសធ្ងន់ធ្ងរពេក។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងទៅសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចបើកការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន៕ (បងខន)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ