ព្រឹតិ្តការណ៍ថ្មីៗ

នោះបញ្ហា បណ្តែតបណ្តោយឡើងដុះស្នឹម អភិបាលស្រុកថ្មី ឆ្លើយដាក់ អភិបាលស្រុកចាស់!

2 សប្តាហ៍ មុន 103 tnn_admin

តាកែវ៖ ប្រជាពលរដ្ឋ រិះគន់ចំៗ ចំពោះ បញ្ហាសណ្តាប់សាធារណៈ និង បញ្ហាបរិស្ថាន នៅក្នុងស្រុកទ្រាំង ខេត្តតាកែវដែល អាជ្ញាធរស្រុក មិនបានយកចិត្តទុកដាក់ ខណៈមនុស្សមួយក្តាប់តូច ចាក់សំរាម ចោលលើចិញ្ចើមផ្លូវស្ថិតនៅ ចំនុចខាងកើតផ្សារកំពង់ជ្រៃ ធ្វើឱ្យមហាជនដែលធ្វើដំណើរតាមដងផ្លូវពិបាកធ្វើដំណើរ ដោយសារក្លិនស្អុយខ្លាំងពេក  ជាពិសេសធ្វើឱប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលរស់នៅជិតៗនោះថែមទៀតផង ។

ចំណែកឯផ្លូវជាតិលេខ០២ នៅចំនុចកាច់ជ្រុងផ្លូវបែកទៅស្រុកកោះអណ្តែតវិញក៏ត្រូវបានប្រជាពលរដ្ឋយកផ្លូវសាធារណៈមកធ្វើអាជីវកម្មអស់ហើយ ដោយមិនឃើញមានអាជ្ញាធរថ្នាក់ណាមួយចុះមករៀបចំនោះឡើយ ដោយទុកឱ្យអាជីវករមួយចំនួនយកផ្លូវសាធារណៈមកធ្វើអាជីវកម្មផ្ទាល់ខ្លួន ។ បើនិយាយពីឡានដឹកដីវីញ កាន់តែគ្មានសណ្តាប់ធ្នាប់ទៅទៅទៀត គឺដឹកដោយគ្មានគ្របឱ្យបានត្រឹមត្រូវនោះទេ បណ្តាលឱ្យហុយដាក់គេដាក់ឯង បើកបរជែងគ្នា ដោយមិនខ្វល់ពីសុវត្ថិភាពអ្នកធ្វើដំណើរតាមដងផ្លូវនោះឡើយ។

ទាក់ទឹននឹងបញ្ហាខាងលើនេះ លោក ឈួន ផានី អភិបាលស្រុកទ្រាំងបានឲ្យដឹង ថា បញ្ហាសម្រាមក្រុមហ៊ុនវិនិយោគ កំពុងដេញថ្លៃ លោកមិនទាន់បានចុះហត្ថលេខាឱ្យនោះទេ ។ ហើយក្រុមអាជីវករដែលលក់លើផ្លូវវិញលោកធ្លាប់បានណែនាំដែរតែគេមិនស្តាប់ ណែនាំបានតែបន្តិចក៏នាំគ្នាមកដាក់ពេញវីញដដែល លោកបានបន្តថា ដោយសារអ្នកមុន (ចៅហ្វាយស្រុកចាស់) បានបណ្តែតបណ្តោយឱ្យដុះស្នឹមយ៉ាងនេះទៅហើយ ។

ជុំវិញក្តីកង្វល់ របស់ប្រជាពលរដ្ឋក្នុងស្រុកទ្រាំងនេះ សង្ឃឹមថា ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានជ្រាប និងជួយដោះស្រាយផង។

សូមរំលឹកថា បើយោងតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលបានលើកឡើងកាលពីពេលថ្មីៗនេះថា ប្រសិនបើយើងជាអាជ្ញាធរ ហើយយើងគ្រប់គ្រងការងារហ្នឹងមិនបាន យើងឱ្យក្រុមហ៊ុនឯកជនឡើងធ្វើចៅហ្វាយស្រុក ចៅហ្វាយខេត្តម្តងទៅ។ដោយ៖ បងខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ