ព្រឹតិ្តការណ៍ថ្មីៗ

ម្តាយឪពុកទៅធ្វើការអស់ បបួលគ្នាទៅលេងទឹក លង់ស្លាប់ទាំង៣នាក់

2 សប្តាហ៍ មុន 45 tnn_admin

ខេត្ត​កោះកុង៖  នារសៀលថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ឆ្នាំ​២០១៩ វេលា​ម៉ោង​ ១៤ និង ៤០នាទីកម្លាំង​ប៉ុស្តិ៍​បឹងព្រាវ​បាន​សហការ​ជាមួយ​ផ្នែក​ជំនាញ​ពិនិត្យ​វិភាគ​ស្រុកចុះត្រួតពិនិត្យសាកសពក្មេងលង់​ទឹក​ស្លាប់​ចំនួន៣នាក់ ស្រី​ម្នាក់  ៣គ្រួសារផ្សេងគ្នា នៅ​ចំណុច​លូទឹកក្បែរ​កា​រិយាលយ័ភូមិ​បាលស្រុកស្ថិត​ ក្នុងភូមិបឹងព្រាវ​ ឃុំបឹងព្រាវ​។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ​ទី​១ ឈ្មោះ​ ជឿន​ រក្សា​ ភេទប្រុស​អាយុ​07ឆ្នាំ​ មុខរបរ​សិស្ស​(ស្លាប់​)ត្រូវ​ជា​កូនរបស់ឈ្មោះ​ ងៀប​ ជឿន​ ភេទប្រុស​ អាយុ​ ៤៣ឆ្នំា​ មុខរបរ​កសិករ។

ជនរងគ្រោះ​ទី២ ឈ្មោះ​ ចិត្ត​ វិរីត​ ភេទប្រុស​អាយុ​05ឆ្នាំ​មុខរបរ​សិស្ស​ (ស្លាប់​) ត្រូវ​ជាកូនរបស់ឈ្មោះ​ ចិត្ត​ ភេទប្រុស​អាយុ​ ៤៦ឆ្នាំ​ មុខរបរ​កសិករ​។

ជនរងគ្រោះ​ទី៣ ឈ្មោះ​ ឆៃ​ សៀវវើ​ ភេទស្រី​ អាយុ​ ៣ឆ្នាំ​(ស្លាប់​)ត្រូវ​ជា​កូនរបស់ឈ្មោះ​ ធឿន​ វិឆៃ​ភេទប្រុស​អាយុ​៣៣ឆ្នាំ​មុខរបរ​កសិករ​។

ជនរងគ្រោះ​ទាំង៣នាក់មានទីលំនៅ​ ភូមិ​បឹងព្រាវ​ ឃុំបឹងព្រាវ​ ស្រុក​ស្រែ​អំបិល​ ខេត្ត​ កោះកុង​។
សមត្ថកិច្ចបញ្ជាក់ថា ដោយឪពុកម្ដាយចេញទៅធ្វើការបាត់ទុកូនចោលនៅផ្ទះ ដោយមិនមានអ្នកមើលថែហើយក្មេង​ រងគ្រោះ​ខាងលើក៏បបួលគ្នា ទៅលេងទឹកក៏បណ្ដាលអោយលង់ទឹកស្លាប់តែងម្ដង។

ក្រោយពីធ្វើការត្រួតពិនិត្យ ឃើញថា​ ក្មេងរងគ្រោះពិតជាបានស្លាប់ដោយលង់ទឹកប្រាកដមែន។
សាកសពត្រូវបានកម្លាំងជំនាញធ្វើលិខិតប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

សូមអាណាព្យាបាលទាំងអស់មើលថែរកូនចៅឲ្យបានល្អផង ជៀសវាងមានការសោកស្តាយនាពេលក្រោយ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ