ព្រឹតិ្តការណ៍ថ្មីៗ

របួសធ្ងន់៣នាក់ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ

2 សប្តាហ៍ មុន 68 tnn_admin

បាត់ដំបង៖នៅវេលាម៉ោង៨និង០០នាទី ថ្ងៃទី១៧ ខែវិច្ចិកាឆ្នាំ២០១៩មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ៣គ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយជនរងគ្រោះរបួសធ្ងន់ចំនួន៣នាក់។ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ខាងមុខច្រកចូលបន្ទាយកងរាជអាវុធហត្ថក្រុងបាត់ដំបង ស្ថិតក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង៣នាក់ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនវិសាលសុខ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖មុនពេលកើតហេតុមានបុរសម្នាក់ឈ្មោះ សុិន បូរិន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ ជាងម្នាងសិលា រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង បានជិះម៉ូតូម៉ាកវេវ ពណ៌ខ្មៅពាក់ស្លាកលេខ1Q-4514ក្នុងទិសដៅពីលិចទៅកើត បត់ស្តាំឆ្លងផ្លូវត្រង់ចំណុចខាងលើជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខបាត់ដំបង 1AC-5057 បើកបរដោយឈ្មោះ ឌុង ដែន ភេទប្រុស អាយុ២៨ (របួសធ្ងន់) រស់នៅឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះ ឆាន់ ឧសភា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ(ជាងបាញ់ថ្នាំ) ជិះម៉ូតូម៉ាក់ឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាក់លេខបាត់ដំបង 1U-3841 រស់នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង របួសធ្ងន់។

បច្ចុប្បន្នកម្លាំងនគរបាលចរាចរណ៍ខេត្តបាត់ដំបងបានយកម៉ូតូទាំង៣គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកបន្ទាប់ពីធ្វើការវាស់វែងរួចដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ