ព្រឹតិ្តការណ៍ថ្មីៗ

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងនៅស្រុកសំពៅលូន

2 សប្តាហ៍ មុន 38 tnn_admin

បាត់ដំបង៖ នៅវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ចិកា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាននិងកម្លាំងទាហ៊ានឈុតខ្មៅថៃចុះជួយអន្តរាគមន៍ផងដែរ។

ហេតុការណ៍បានកើតឡើងនៅចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីលោកស្វាយសំណាង អធិការរងស្រុកសំពៅលូនបានអោយដឹងថា៖ម្ចាស់ផ្ទះមានឈ្មោះ ប៊ុន ចិន្តា ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ស្រុក កើតហេតុខាងលើ។

ករណីអគ្គិភ័យនេះបង្កឡើងការទុស្សសេខ្សែភ្លើងបណ្តាលអោយផ្ទះស្រ្តីរងគ្រោះឆេះខូចខាតអស់ទាំងស្រុងនិងទ្រព្យសម្បត្តិដែលបាត់បង់រួមមាន៖ផ្ទះមួយខ្នងទំហំ ៤គុណនឹង១២ម៉ែត្រ ម៉ូតូម៉ាកធីណា ១គ្រឿង កង់ ២គ្រឿង ១លាន៧សែនរៀល ទូរទឹកកក១និងសម្ភារៈមួយចំនួនទៀត។

ប្រភពព័ត៌មានបានបន្តថា៖ក្នុងករណីអគ្គិភ័យអគ្គិភ័យនេះបានប្រើរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសំពៅលូនចំនួន២រថយន្ត រថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុកភ្នំព្រឹក១រថយន្ត រថយន្តអធិការដ្ឋានស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ១រថយន្ត និងរថយន្តពន្លត់អគ្គិភ័យរបស់ទាហ៊ានឈុតខ្មៅចំនួន៣រថយន្ត ទើបអគ្គិភ័យស្ងប់រលត់ទៅវិញ មិនរាលដាលដល់ផ្ទះអ្នកជិតខាង៕ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ