ព្រឹតិ្តការណ៍ថ្មីៗ

លោកឧកញ្ញា ស្រី ចាន់ថន ជួយស្រោចស្រង់ អតីតកីឡាករប្រដាល់គុណខ្មែរ ដែលរសាត់អណ្តែតរស់ក្នុងព្រៃ

3 សប្តាហ៍ មុន 70 តូ សុផល

លោកឧកញ្ញា ស្រី ចាន់ថន៖ ដោយឃើញថាបងប្រុស ភិន សុផល ធ្លាប់ជាកីឡាករប្រដាល់គុនបុរាណខ្មែរដ៏ល្បីឈ្មោះមួយរូបដែរដែលបានបាត់មុខពីវិស័យប្រដាល់អស់រយៈពេលជាង ១០ឆ្នាំ ហើយបច្ចុប្បន្ន គាត់ស្ទើរតែបាត់បង់ជីវិតនៅក្នុងព្រៃក្នុងតំបន់ដាច់ស្រយាលមួយ ដោយក្តីអាណិតអាសូរចំពោះការតស៊ូរបស់គាត់កន្លងមក ទើបរូបខ្ញុំសម្រេចចិត្តថានឹងជួយទំនុកបំរុងគាត់ ដោយផ្តល់ជាកន្លែងស្នាក់នៅ មានការងារធ្វើនៅក្នុងតំបន់(ស្កាយលែន ) 7NG របស់ខ្ញុំផ្ទាល់ ថែមទាំងផ្តល់នៅម៉ូតូ ១គ្រឿង ដើម្បីជួយសម្រួលលើការលំបាករបស់គាត់…ក្នុងនោះដែរ ខ្ញុំក៏បានយល់ព្រមតាមសំណើររបស់គាត់ ធ្វើការសាងសង់អណ្តូងទឹក នៅក្នុងតំបន់ដាច់ស្រយាលនោះ ដែលមានប្រជាពលរដ្ឋរស់នៅជាង១១គ្រួសារកំពុងជួបការលំបាក ខ្វះខាតទឹកសម្រាប់ប្រើប្រាស់….❤️💐🇰🇭ប្រភព ៖ Kun Khmer Fighter

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ