ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះពិនិត្យការស្ថាបនាផ្លូវបេតុង១ខ្សែ ប្រវែង៧៥០ម៉ែត្រ ភ្ជាប់ពីភូមិព្រៃព្រើងខាងជើង១​ និងព្រៃទា២!

3 សប្តាហ៍ មុន 43 tnn_admin

ភ្នំពេញ៖ អាជ្ញាធរសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោក វ៉ា សាវឿន ចៅសង្កាត់ នៅព្រឹកថ្ងៃទី១៥ ខែវិច្ចកា ឆ្នាំ២០១៩នេះបានចុះពិនិត្យការស្ថាបនាផ្លូវបេតុង១ខ្សែ មានប្រវែង៧៥០ម៉ែត្រ ស្ថិតនៅក្នុងព្រៃព្រើងខាងជើង១​ និងព្រៃទា២​ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បើតាមអាជ្ញាធរសង្កាត់ចោមចៅទី៣ បានឲ្យដឹងថា ផ្លូវបេតុងមួយខ្សែនេះ ត្រូវបានចាប់ផ្តើមស្ថាបនា ដោយចាក់បេតុង១.៥០សង់ទីម៉ែត្រ សសៃរដែក​ ជាមួយលូមុខកាត់១.៥០ម៉ែត្រ ប្រវែង៧៥០ម៉ែត្រ ភ្ជាប់ពីភូមិព្រៃព្រើងខាងជើង១​ ទៅភូមិព្រៃទា២ ​ក្នុងសង្កាត់ចោមចៅទី៣ ដែលជាគម្រោងថវិការ របស់សាលារាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ លោកចៅសង្កាត់ ក៏បានជម្រុញឲ្យក្រុមការងារ ពន្លើនការចាក់បេតុងស្ថាបនា ធ្វើឲ្យយ៉ាងណាឲ្យបានឆាប់រួចរាល់ ដើម្បីសម្រួលដល់ការរស់នៅ និងធ្វើចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលាផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ