ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំគណៈកម្មការរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២

4 ខែ មុន 36 tnn_admin

កំពត៖ រសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំករ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩

នៅសាលប្រជុំសាលាខេត្តកំពតមានបើកកិច្ចប្រជុំដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពត។
ឯកឧត្តម ជាវ តាយ បានមានប្រសាសន៍ជម្រាបជូនអង្គប្រជុំថា យោងតាមពេលវេលានៃពិធីបុណ្យសមុទ្រកាន់តែខិតជិតមកដល់ រដ្ឋបាលខេត្តកំពតបាន និងកំពុងមមាញឹកក្នុងការបង្កើនសោភ័ណភាព បរិស្ថាន អនាម័យ និងបង្កើតបន្ថែមនូវសមិទ្ធផលនានាដើម្បីបម្រើដល់វិស័យទេសចរណ៍។ អ្វីដែលបានស្ថាបនារួចរាល់ ដូចជា បន្ទប់អនាម័យលំដាប់ស្តង់ដារពីរកន្លែង ស្ថាបនាពង្រីក និងកែលម្អផ្លូវបេតុងចំនួនប្រាំខ្សែ ព្រមទាំងការដាក់ពង្រាយភ្លើងពណ៌តាមទីសំខាន់ៗ ការៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ការស្តារប្រព័ន្ធលូបង្ហូរទឹក ការសាងសង់ខ្លោងទ្វារពហុកីឡដ្ឋានខេត្តដែលជាករណីសំខាន់សម្រាប់បុណ្យសមុទ្រ ក៏ដូចជាពិធីផ្សេងៗជាដើម។
ជាការឆ្លើយតបចំពោះកិច្ចខិតខំទាំងនេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត ពិសេសការយកចិត្តទុកដាក់លើបញ្ហាអនាម័យ បរិស្ថាន និងសោភ័ណភាព។ ជាមួយនេះ ឯកឧត្តមបណ្ឌិតក៏បានណែនាំដល់អនុគណៈកម្មការទាំង៦ត្រូវពន្លឿនផែនការរបស់ខ្លួន ហើយរួមគ្នាចាប់ផ្តើមអនុវត្តដោយស្មារតីទទួលខុសត្រូវដើម្បីឱ្យពិធីបុណ្យសមុទ្រនាពេលដ៏ខ្លីខាងមុខមានដំណើរការល្អ និងទទួលបាននូវភាពជោគជ័យ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ