ព្រឹតិ្តការណ៍ថ្មីៗ

បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូបុករថយន្តពីក្រោយស្លាប់មួយរំពេច

3 សប្តាហ៍ មុន 43 tnn_admin

បាត់ដំបង៖បុរសវ័យចំណាស់ម្នាក់ មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូខ្វះការប្រុងប្រយ័ត្នទៅបុករថយន្តម៉ាកទូរីសម៉ូយគ្រឿង ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 2AD-9900 ចតចាំដឹកសិស្ស បណ្តាលអោយបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុកសង្កែបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗដើម្បីធ្វើការវាស់វែងរីឯតៃកុងរថយន្តបានរត់គេចខ្លួនបាត់ក៍ប៉ុន្តែតៃកុងរូបនោះត្រូវបានគេស្គាល់ឈ្មោះច្បាស់គឺលោក ហ៊ុន ឈុនលី ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖មុនពេលកើតហេតុមានរថយន្តម៉ាក់ខាងលើបើកបរក្នុងទិសដៅពីបាត់ដំបងទៅភ្នំពេញ ស្របទិសគ្នាស្រាប់មានបុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខបាត់ដំបង 1AA-1341បុករថយន្តនោះចំពីក្រោយស្លាប់មួយរំពេច។

បច្ចុប្បន្នរថយន្តនិងម៉ូតូជនរងគ្រោះត្រូវបានកម្លាំងនគរបាលយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ស្រុកសង្កែ រងចាំការដោះស្រាយនៅពេលក្រោយ ចំណែកសពជនរងគ្រោះសមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ សុខ កុសល

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ