ព្រឹតិ្តការណ៍ថ្មីៗ

អនុសាខាកាកបាទក្រហមកម្ពុជា ទទួលទេយ្យទាន ពីវត្តតាំងក្រសាំងខាងជើង សម្រាប់ចែកជូនប្រជាពលរដ្ឋចាស់ជរា ទីទាល់ក្រ

7 ខែ មុន 77 tnn_admin

 

ភ្នំពេញ ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០១៩ បានទទួលនូវទេយ្យទាន និងបច្ច័យមួយចំនួន

ពីព្រះសីលធម្មគុណ គឹម ធួង  រាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តតាំងក្រសាំងខាងជើង ដោយមានការចូលរួមពី លោក ហែម ដារិទ្ធិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ លោកស្រី អ៊ឹម ថាវី អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ លោកចៅសង្កាត់  ចៅសង្កាត់រង លោកមេភូមិ និងមន្ត្រីសង្កាត់ខណ្ឌច្រើនរូប ស្ថិតនៅក្នុងវត្តតាំងក្រសាំងខាងជើង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។

អំណោយដែលត្រូវទទួលមានអង្ករ២០បាវ ទឹកស៊ីវអ៊ីវ ២០យួ ទឹកត្រី ១០យួរ  ទឹកដោះគោខាប់ ១០០០ កំប៉ុង សម្ភារៈផ្ទះបាយ ៧សម្រាប់ មី១៣០កេស តែ ៦៤កញ្ចប់ ស្ករ ១០០០ គីឡូ ក្រាម ទឹកក្រូច ៤០កេស ទឹកសុទ្ធ ១០០ កេស ទឹកផ្លែឈើកេស ចំនួន៤០កេស ត្រីខ ៤០កំប៉ុង អំបិលអ៊ីយ៉ូត ៦៨ គីឡូក្រាម នំស្រួយលីលី ៣កេសធំ និងថវិកាផ្ទាល់របស់ព្រះអង្គចំនួន២លានរៀល និងឧបត្ថម្ភបច្ច័យដល់ទូក ង របស់ខណ្ឌពោធិ៍សែនជ័យ ១លានរៀល សម្រាប់ជប់លៀង សរុបបច្ច័យ ៣លានរៀល ។

នៅក្នុងឳកាសនោះ លោក ហែម ដារិទ្ឋិ បានមានប្រសាសន៍ពាំនាំនូវ ការផ្តាំផ្ញើសាកសួរសុខទុក្ខ​ពីសំណាក់ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ព្រមទាំងសូមថ្លែងអំណរព្រះគុណ​ និងអំណរគុណចំពោះ ព្រះសង្ឃ គណៈកម្មការ អាចារ្យ​ វត្តទាំងអស់​ ដែលតែងតែបានបរិច្ចចាគទេយ្យទានជូនដល់អនុសាខខណ្ឌ ក្នុងការចូលរួមជាមួយសកម្មភាពមនុស្សធម៌ ក្នុងមូលដ្ឋាន។

លោកប្រធានកិត្តិយសអនុសាខាបានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះ  ឲ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។

ព្រះសីលធម្មគុណ គឹម ធួង រាជាគណៈថ្នាក់កិត្តិយសនិងជាព្រះចៅអធិការវត្តតាំងក្រសាំងខាងជើង មានព្រះថេរដីកាថា ទោះបីជាយ៉ាងណាក៏ដោយ វិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវតែដើរទន្ទឹមគ្នា ក្នុងនោះដែរព្រះសង្ឃមានតួនាទី ប្រនិប័ត្តនូវធម៌វិន័យ និងផ្សព្វផ្សាយព្រះធម៌ដល់ពុទ្ធបរិស័ទ្ធ។ ក្រៅពីនោះព្រះអង្គក៏តែងតែ ចែកជូននូវទេយ្យទាន នានាដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជា ចូលរួមជាមួយ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ ដើម្បីបម្រើ ក្នុងសកម្មភាពមនុស្សធម៌ផងដែរ។

សូមបញ្ជាក់ថា នៅក្នុងបរិវេណវត្ត ព្រះអង្គបន្តចាក់បេតុងជុំវិញសាលាឆាន់ និងកសាងកុដិ៍មួយខ្នង ក៏សូមអំពាវនាវដល់សប្បុរសជន   ព្រមទាំងពុទ្ធបរិសុទ្ធជិតឆ្ងាយ ជួយចាប់មគ្គផលតាមកំលាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ