ព្រឹតិ្តការណ៍ថ្មីៗ

ជនឆ្លៀតឱកាស​ គប់កញ្ចក់ឡាន​របស់ តារាចំរៀង ករុណា ពេជ្រ

3 សប្តាហ៍ មុន 187 តូ សុផល

គណនី ហ្វេសប៊ុក លោក ករុណ ពេជ្រ បង្ហោះថា៖  ថ្ងៃនេះ​ ខ្ញុំបាទសូមចែករំលែកពត៌មាន​ ដែលជនឆ្លៀតឱកាសគប់កញ្ចក់ឡាន​របស់ខ្ញុំ​ ដេីម្បីធ្វេីសកម្មភាពនានា​ ពេលដែលមកដល់កន្លែងស្ងាត់​ពេលយប់…

ដូច្នេះពេលយប់ស្ងាត់សូមបងប្អូនប្រុងប្រយត្ន័​ អោយបានល្អ​ ព្រោះគ្រប់កាលះទេសះ​ គ្រប់ទីកន្លែង​ និង​ គ្រប់បណ្តាប្រទេសទាំងអស់លេីពិភពលោកតែងតែមានជនមួយចំនួនតូចតែងតែឆ្លៀតឱកាស​ ពេលដែលយេីងគ្រប់គ្នាខ្វះការប្រុងប្រយត្ន័​ និង​ នឹកស្មានមិនដល់…

នេះពិតជាសំណាងធំរបស់ខ្ញុំ​ហេីយ​ ដែលជនឆ្លៀតឱកាសមានគ្នា 5 នាក់​ ស្ទាក់ឡានខ្ញុំអោយឈប់​ ដល់ខ្ញុំអត់ឈប់ពួកគេក៏គប់ឡានខ្ញុំតែម្តង​ ប៉ុន្តែខ្ញុំមិនឈប់នៅបន្តបេីកទៅមុខរហូត​ .. ហេីយក៏សំណាងដែលមិនចំកន្លែងខ្ញុំបេីក​ ហេីយត្រូវតែកញ្ចក់ជចំហៀងខាងក្រោយតៃកុង​ ប្រសិនចំតួឡានវិញ​ គឺរឹតតែចប់ហ្មង…. សរុបមកចុងក្រោយដូរកញ្ចក់អស់​ 100$ ប៉ុន្តែព្រលឹងហោះទៅសុីព្រលិតបាត់ហេីយ…..

សារជាថ្មីពេលយប់សូមកុំជិះផ្លូវស្ងាត់​ ហេីយមានហេតុការអីកុំឈប់កន្លែងស្ងាត់អោយសោះ​ ហេីយសូមប្រុងប្រយត្ន័​គ្រប់ពេលវេលា​ ព្រោះជនឆ្លៀតឱកាស​មួយចំនួនតូច អាចឆ្លៀតធ្វេីមកលេីយេីងបាន​ ពេលដែលយេីងភ្លេចខ្លួនតែប៉ុណ្ណោះ…..។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ