ព្រឹតិ្តការណ៍ថ្មីៗ

ការយកចិត្តទុកដាក់​ ជាឱសថ​ មិនអាចកាត់​ថ្លៃបាន

3 សប្តាហ៍ មុន 44 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បត៍ ទី១៤ វិច្ឆុកា ២០១៩ លោកវរសេនីយ ឯក យឹម សារ៉ាន អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ

អមដំណើរជាមួយលោកអធិការង លោកប្រធានផ្នែក ចុះសួរសុខទុក្ខលោក អនុសេនីយ៍ទោ ជួន សែ មន្ត្រីផ្នែកអន្តរាគមន៍ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ បាក់ស្មាខាងឆ្វេង​ ក្នុងពេលបំពេញ​ការងារ ខណៈជិះម៉ូតូទៅការពារ ក្នុងព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី២ ត្រូវនឹងថ្ងៃទី១១ វិច្ឆិកា ២០១៩ ។

ដេីម្បី​សម្រួល​ដល់ការលំបាក​លោកអធិការបានឧបត្ថម្ភថវិកា ចំនួន១៣០០០០០៛​ (មួយលានសាមសិបម៉ឺនរៀល) ។

ក្នុងនាមជាមន្ត្រីដែលកំពុងសម្រាកព្យាបាល និងក្រុមគ្រួសារបានថ្លែងអំណរគុណដល់លោកអធិការ​ ជាពិសេស​ នេះគឺជាការលេីកទឹកចិត្តដ៏ខ្លាំងបំផុតសម្រាប់មន្ត្រីក្រោមឱវាទទាំងអស់ដែលជួបបញ្ហាផ្សេងៗ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ