ព្រឹតិ្តការណ៍ថ្មីៗ

ជាងម្ភៃឆ្នាំមកហេីយ មិនដែលស្គាល់ ជ័យលាភីលេខ១ ឆ្នាំនេះ …….!

3 សប្តាហ៍ មុន 345 tnn_admin

ភ្នំពេញ៖ ដោយសារការព្យាយាមនិងការយកចិត្តទុកដាក់ស្រលាញ់កីឡាទូក ង ពីសំណាក់ព្រះសេរីកុសល សំសុខា ព្រះអនុគុណ ខណ្ឌកំបូល និងជាព្រះចៅអធិការវត្តភ្នៀតសិម្ពលី

ព្រមទាំងមានការឧបត្ថម្ភគាំទ្រពីលោកឃឹមស៊ុនសូដា អភិបាលខណ្ឌកំបូល ព្រមទាំងលោក លោកស្រីអភិបាលរង លោកចៅសង្កាត់ មេភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅខណ្ឌកំបូល បានធ្វេីអោយទទួលបាននូវលទ្ធផលគួរជាទីគាប់ចិត្ត តាមរយៈការចូលរួមព្រះរាជពិធី។

បុណ្យអុំទូក អកអំបុក បណ្តែត ប្រទីប និងសំពះព្រះខែ នាថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ខែវិច្ឆិការឆ្នាំ២០១៩ កន្លងទៅនេះ ដោយទូក ភ្នៀតសិម្ពលីកំបូលសែនជ័យ ទទួលបានជ័យលាភីលេខ១ និងទូកតេជៈចេស្តាសុខាមានជ័យ ទទួលបានជ័យលាភីលេខ៣។

ដេីម្បីជាការលេីកទឹកចិត្តដល់ការខិតខំរបស់កីឡាករ ទូកទាំងពីរ គណៈអភិបាលខណ្ឌ និងព្រះសេរីកុសល និងមានការឧបត្ថម្ភពីសំណាក់ ឯកឧត្តម វ៉ា សុធា ទីប្រឹក្សាសម្តេចពញាចក្រីហេងសំរិន និងជាប្រធានមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ស្នោរ បានរៀបចំពិធីពិសារបាយសាមគ្គីជូនដល់កីឡាករចំណុះទូកទាំង២ ក្រោមបរិយាកាសរីករាយក្រៃលែង៕

ថ្ងៃពុធ ២រោច​ ខែកត្កិក ឆ្នាំកុរ ឯកស័ក ព.ស​ ២៥៦៣ ថ្ងៃទី១៣ខែវិច្ឆិកា ​ឆ្នាំ២០១៩។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ