ព្រឹតិ្តការណ៍ថ្មីៗ

សិស្ស ប្រើកាំបិតនេះ ប្រហារគ្នា រហូតស្លាប់

3 សប្តាហ៍ មុន 147 តូ សុផល

ខេត្តស្វាយរៀង​៖ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៨ និង៤០នាទី នៅចំណុចមុខសាលប្រជុំឆ្នេរទន្លេ ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានបទល្មើសព្រហ្មទណ្ឌមួយកើតឡើង បង្កដោយជនសង្ស័យ ០២នាក់គឺ :
១.ឈ្មោះ ប្រាក់ សុធារាជ ( ហៅពៅ ) ភេទប្រុស អាយុ១៦ឆ្នាំជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ( ជាជនដៃដល់ )។

២.ឈ្មោះ អេង វិចាអក្ខរ៉ា ( ហៅស្នា ) ភេទប្រុស អាយុ ១៦ឆ្នាំជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ( ជាជនសមគំនិត) បានជិះម៉ូតូម៉ាកឌូកពាក់ស្លាកលេខភ្នំពេញ 1CV-1852 ពណ៌សលាយខ្មៅឌុបគ្នាប្រដាប់ដោយកាំបិតធ្វើសកម្មភាពកាប់ទៅលើឈ្មោះ វ៉ា វិសាល ភេទប្រុសអាយុ ១៨ឆ្នាំជាតិខ្មែរ មុខរបរ និស្សិត មានទីលំនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តស្វាយរៀង។ មូលហេតុៈទាស់ពាក្យសំដីក្នុងពេលដើេរលេងជាមួយគ្នា។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ​ កឹង​ ឃន​ ស្នងការនគរបាលខេត្ត​ បានចង្អុលដឹកនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់​ អោយកម្លាំងជំនាញ ដឹកនាំដោយ​លោកឧត្តមសេនីយ៍​ កុយ​ សុភាព​ ស្នងការរងនគរបាលខេត្ត ​កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញា ចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ អេង វិចាអក្ខរ៉ា ហៅស្នា ដែលជាអ្នកបើកម៉ូតូ នាំខ្លួនយកទៅអធិការរដ្ឋាននគរបាលក្រុងស្វាយរៀង ធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ អេង វិចាអក្ខរ៉ា បានឆ្លើយសារភាពថាខ្លួនពិតជាបានជិះម៉ូតូឌុបឈ្មោះ ប្រាក់ សុធារាជ ហៅពៅ ទៅធ្វើសកម្មភាពកាប់ទៅលើឈ្មោះ វ៉ា វិសាល ប្រាកដមែន ។

ក្រោយពីធ្វើសកម្មភាពហើយ ខ្លួន និងឈ្មោះ ប្រាក់ សុធារាជ ( ហៅពៅ ) ក៏បែកផ្លូវគ្នារៀងៗខ្លួន។ ក្រោយពីទទួលបានចម្លើយសារភាព សមត្ថកិច្ចខេត្តស្វាយរៀង សហការជាមួយសមត្ថកិច្ចរាជធានី ក៏បានបន្តសា្រវជ្រាវរកចាប់ខ្លួនឈ្មោះ ប្រាក់ សុធារាជ ហៅពៅ បាននៅរាជធានីភ្នំពេញ វេលាម៉ោង ២ រសៀល។

បន្ទាប់ពីសាកសួរឈ្មោះ ប្រាក់សុធារាជ ហៅពៅ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើឈ្មោះ វ៉ា វិសាល ប្រាកដមែន។ រីឯវត្ថុតាងកាំបិត ដែលខ្លួនធ្វើសកម្មភាពនោះ គឺខ្លួនខ្ចីពីឈ្មោះ សុខ ទិត្យវាសនា តែពេលធ្វើសកម្មភាពហើយខ្លួននិងឈ្មោះ អេង វិចាអក្ខរ៉ា បានយកទៅឲ្យឈ្មោះ សុខ ទិត្យវាសនា វិញហើយ។

ក្រោយពីទទួលបានចម្លើយសារភាពដូច្នេះ សមត្ថកិច្ចយើង ក៏បានធ្វើការឃាត់ខ្លួនឈ្មោះ សុខ ទិត្យវាសនា ព្រមទាំងវត្ថុតាងកាំបិត និងគូរកនខាងលើ បញ្ជូនមកការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ