ព្រឹតិ្តការណ៍ថ្មីៗ

ជនល្មោភកាម ប៉ងរំលោភនារីពិការម្នាក់ មិនបានសម្រេចត្រូវប៉ូលិសវ៉ៃខ្នោះ

3 សប្តាហ៍ មុន 103 tnn_admin

បាត់ដំបង៖ នារីពិការម្នាក់ត្រូវជនល្មោភកាមឈ្មោះ ភាព ផ្តាច់ ភេទប្រុស អាយុ៣៤ឆ្នាំ គ្មានលំនៅដ្ឋានពិតប្រាកដ ប៉ុនប៉ងរំលោភប៉ុន្តែឪពុកមកប្តឹងប៉ូលិសឃាត់ខ្លួនញាត់គុក។

ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបងចាប់ខ្លួនកាលពីវេលាម៉ោង១៤និង៣០នាទី ចំណុចភូមិកំពុងក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបង បានប្រាប់TNNថា៖ នារីរងគ្រោះឈ្មោះ ម.ភ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបងជា(ជនពិការនិងសតិមិនប្រក្រតី) ភេទស្រី អាយុ៣២ឆ្នាំអង្គុយលើរទេះនៅមាត់ស្ទឹង ចាំឪពុកដែលចុះទៅក្នុងស្ទឹងសង្កែ មើលមងក្រែងមានជាប់ត្រី លុះពេលឡើងមកវិញបាត់កូន ក៍តាមរកនាង ប្រទះឃើញបុរសល្មោភកាមកំពុងស្រាតនារីនោះបម្រុងរួមរាក ឃើញដូច្នេះជនសង្ស័យរត់គេចខ្លួនបាត់។

បន្ទាប់មកលោកមាស រ៉ា ភេទប្រុស អាយុ៥៣ឆ្នាំត្រូវជាឪពុកនារីរងគ្រោះ បានប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនជនសង្ស័យយកទៅឃុំខ្លួននៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បណ្តោះអាសន្នដើម្បីធ្វើការសាកសួរ។

ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានស្រាតនាង(នារីរងគ្រោះ)ប៉ុនប៉ងរំលោភពិតប្រាកដមែន។

លោកអធិការបានបន្តថា៖បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ