ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរលួចគាស់ផ្ទះ ម្នាក់ ទៅតុលាការ!

2 សប្តាហ៍ មុន 68 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី លួចគាស់ផ្ទះប្រជាពលរដ្ឋ ដើម្បីលួចសម្ភារៈមានតម្លៃ។

-ឈ្មោះ ឡេង យៀប ភេទប្រុស អាយុ ៣៣ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួន កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០០:៣០នាទី បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅចំណុច ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា បន្ទាប់ពីជក់គ្រឿងញៀនហើយ រូបគេបានឃើញម្ចាស់ផ្ទះជាប្តីប្រពន្ធ បានជិះម៉ូតូចេញពីផ្ទះ ដោយរូបគេឃើញឳកាសល្អ ក៏បានផ្លោះរបងចូល ព្រមទាំងយកកន្រ្តៃកាត់ស័ង្កសី ចូលទៅខាងក្នុងផ្ទះ ហើយបានរើកកាយរកសម្ភារៈមានតម្លៃ ស្របពេលនោះម្ចាស់ផ្ទះមកវិញទាន់ឃើញ ក៏ប្តឹងសមត្ថកិច្ចអាវុធហត្ថខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួនតែម្តង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ