ព្រឹតិ្តការណ៍ថ្មីៗ

លោកជំទាវ កង ណែម និងក្រុមមេធាវី លី ច័ន្ទតុលា បាននាំអំណោយ ផ្តល់ដល់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ!

2 សប្តាហ៍ មុន 43 តូ សុផល

ភ្នំពេញ៖  ក្រោមការចង្អុលបង្ហាញពី លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅរសៀលថ្ងៃទី០៦-១១-២០១៩ លោកជំទាវ កង ណែម និងក្រុមមេធាវី លី ច័ន្ទតុលា បានអញ្ជើញចុះដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយនាំយកអំណោយ ផ្តល់ជូនដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចូលរួមគាំទ្រនិងអបអរសាទរ ក្នងឱកាសបុណ្យឯករាជ្យជាតិ និង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។ អំណោយទាំងអស់រួមមាន៖

– ថវិកា ចំនួន ៧.០០០ $ (ប្រាំពីរពាន់ដុល្លារ)

– ទឹកបរិសុទ្ធ ចំនួន ១០០ កេស 

– ទឹកផ្លែឈើ ចំនួន ៥០ កេស 

– មីម៉ាម៉ា ចំនួន ៦០ កេសតូច = ១០ កេសធំ 

– ត្រីងៀត ចំនួន ១៥ គីឡូក្រាម 

– សាច់ក្រក ចំនួន ១០ គីឡូក្រាម 

– ផ្លែសារី ចំនួន ០៥ កេស 

– ផ្លែត្រលាប់ ចំនួន ០៥ កេស 

– ទឹកស៊ីអ៊ីវ + ទឹកត្រី ចំនួន ៥០ យួរ 

– ជ្រក់ឆៃថាវ + ជ្រក់ត្រសក់ ចំនួន ២០ គីឡូក្រាម 

– ប៊ីចេង ចំនួន ៥០ គីឡូក្រាម (មួយការ៉ុង)  

ក្នុងឱកាសនោះផងដែរ លោកជំទាវ កង ណែម និងក្រុមមេធាវី លី ច័ន្ទតុលា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានដើរទស្សនា ហេដ្ឋារចនាសម្ព័ន្ធ កងរាជអាវុធហត្ថរាជធានីភ្នំពេញមួយចំនួន ដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញសម្រេចបានកន្លងមក៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ