ព្រឹតិ្តការណ៍ថ្មីៗ

រៀងរាល់យប់ កម្លាំងចម្រុះខណ្ឌសែនសុខដាក់គោលដៅចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យបទល្មើសខុសច្បាប់ផ្សេងៗក្នុងភូមិសាស្ត្រខណ្ឌ

2 សប្តាហ៍ មុន 42 tnn_admin

ភ្នំពេញ៖ ជារៀងរាល់យប់ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានដាក់កម្លាំងចម្រុះចុះ

តាមគោលដៅលើផ្លូវសំខាន់ៗមួយចំនួនក្នុងភូមិសាស្ត្រខណ្ឌ ដើម្បីត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងទប់ស្កាត់បង្រ្កាបបទល្មើសខុសច្បាប់ផ្សេងៗ ក្នុងគោលបំណងថែរក្សាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អប្រសើ ។

ប៉ុន្មានយប់ជាប់ៗគ្នា ការត្រួតពិនិត្យជាក់ស្តែង កម្លាំងចម្រុះក៏បានឆែកពិនិត្យម៉ូតូកង់បីឥណ្ឌាជាច្រើនគ្រឿង ដែលបានរកឃើញរក្សាទុកវត្ថុ ឧបករណ៍ផ្សេងៗដូចជា ពូថៅ ញញួរ កាំបិត បំពង់ទីប….. មិនដឹងពួកគាត់ទុកក្នុងចេតនាអ្វីមួយនោះទេ ។ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់ផ្សេងៗ កម្លាំងរបស់យើងបានធ្វើការដកហូត និងសាកសួរណែនាំដល់ម្ចាស់ម៉ូតូកង់បី អោយបញ្ឈប់សកម្មភាពរក្សាវត្ថុទាំងនេះជាបន្តទៀត ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ