ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម រ័ត្ន ស៊្រាង បានធានាជួយដល់គ្រួសារ សពអតីត:សកម្មជនគណបក្សCNRPម្នាក់ នៅសង្កាត់ព្រែកកំពឹស!

2 សប្តាហ៍ មុន 71 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម រ័ត្ន ស៊្រាង ប្រធានក្រុមការងារថ្នាក់ជាតិ  ជាអនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស រួមជាមួយ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ជាប្រធានគណ:កម្មាធិការបក្សខណ្ឌ និងជាអភិបាលនៃគណ:អភិបាលខណ្ឌដង្កោ បានដឹកនាំក្រុមការងារទៅចូលរួមក្នុងពិធីបុណ្យសពលោក ប៉ាន់ ប៉ន ចៅសង្កាត់រងទី២ សង្កាត់ព្រែកកំពឹស (ជាអតីត:សកម្មជនគណបក្សCNRP ដែលបានមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី ២៧-១១-២០១៧)។ 

ជាការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ឯកឧត្តម រ័ត្ន ស៊្រាង បាននាំយកសម្ភារ: ថវិកាចូលបុណ្យរួមមាន :

– ថវិកាសរុបចំនួន០៥លាន ០៣សែនរៀល (ក្នុងនោះមានថវិកាឯកឧត្តម រ័ត្ន ស៊្រាងផ្ទាល់និងក្រុមការងារ រួមជាមួយ ថវិកាឯកឧត្តម នុត ពុធដារ៉ា និងក្រុមការងារ គណ:បក្សខណ្ឌ, សង្កាត់ និង ភូមិ) ។

– អង្ករចំនួន ០៥ការ៉ុង

– ទឹកភេសជ្ជ:សរុបចំនួន ២០កេស

– ទឹកត្រីទឹកស៊ីអ៊ីវចំនួន ០២យួរ ។

តាមរយ:ការសំណេះសំណាលជាមួយក្រុមគ្រួសារនៃសពបានឲ្យដឹងថាមានចៅប្រុសម្នាក់របស់សពលោក ប៉ាន់ ប៉ន ឈ្មោះ សល់ ធា អាយុ១៩ឆ្នាំកំពុងតែបន្តការសិក្សានៅមហាវិទ្យាល័យ ហើយអាចនឹងមិនបានរៀនតទៅទៀតដោយសារលោក ប៉ាន់ ប៉នស្លាប់ទៅហើយគ្មានអ្នកជួយផ្គត់ផ្គង់ឲ្យបន្តការសិក្សា ។ ដោយមើលឃើញពីការខ្វះខាតរបស់ក្រុមគ្រួសារនៃសព ឯកឧត្តម រ័ត្ន ស៊្រាង បានធានាជួយឧបត្ថម្ភបង់ថ្លៃសិក្សាឲ្យយុវនិស្សិតឈ្មោះ សល់ ធា ចាប់ពីឆ្នាំសិក្សាទី២រហូតដល់បញ្ចប់មហាវិទ្យាល័យ ថោយមិនឲ្យអាកខានការសិក្សាឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ