ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ ចុះធ្វើរដ្ឋបាល ចាប់ពីមុខផ្សាររាត្រីតាមបណ្ដោយសួនច្បាររហូតដល់ កំពង់ចម្លងភ្នំពេញ-អរីយក្សត្រ

2 សប្តាហ៍ មុន 19 tnn_admin

ភ្នំពេញ៖ នាយប់ថ្ងៃពុ១០កើត ខែកត្តិកឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០១៩ វេលាម៉ោង៩ និង០០ នាទីយប់

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជា ការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះធ្វើរដ្ឋបាល ចាប់ពីមុខផ្សាររាត្រីតាមបណ្ដោយសួនច្បាររហូតដល់ កំពង់ចម្លងភ្នំពេញ-អរីយក្សត្រ។

ក្នុងនោះរដ្ឋបាលខណ្ឌបានធ្វើការជូនដំណឹងដល់ម្ចាស់ទូកទេសចរណ៍ទាំងអស់ ហាមមកឈប់ចតនៅតាមច្រាំងទន្លេដែលជាទីតាំងហាមឃាត់បន្តទៀត និងត្រូវទៅចតនៅទន្លេមេគង្គលើវិញ។

ចំពោះការលក់ដូរផ្សេងៗតាមបណ្ដោយតីរៈវិថីព្រះស៊ីសុវត្ថិ ក៏ដូចជានៅតាមបណ្តោយសួនច្បារមុខព្រះបរមរាជវាំង ក៏មិនអនុញ្ញាតអោយមានការលក់ដូរផងដែរ ។

ក្នុងនោះលោកអភិបាល ក៏បានចាត់កម្លាំងចុះប្រមូលជនអនាថាដែលគ្មានទីលំនៅ ច្បាស់លាស់ ដេកតាមច្រាំងទន្លេ សួនច្បារសាធារណៈ យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ដើម្បីបញ្ជូនទៅ មន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញបន្ត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ