ព្រឹតិ្តការណ៍ថ្មីៗ

បុរសវ័យចំណាស់ម្នាក់ចង.កសម្លាប់ខ្លួនដោយសារតែ….

2 សប្តាហ៍ មុន 45 tnn_admin

បាត់ដំបង៖នៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានបុរសម្នាក់ធ្វើអត្តឃាតខ្លួនឯងដោយយកខ្សែនីឡុងចង.កនឹងរ៉តផ្ទះ បង្កអោយមានការភ្ញាក់ផ្អើលអ្នកភូមិនិងសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ៖មួន តូ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅផ្ទះក្នុងភូមិកើតហេតុខាងលើ មានមុខរបរជាអ្នកលក់ដូរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុកសង្កែ បានចុះទៅធ្វើកោសល្យវិច័យ រួចអះអាងថាករណីនេះជនរងគ្រោះពិតជាបានធ្វើអត្តឃាតខ្លួនឯងពិតប្រាដកមែន។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះ មានសតិមិនប្រក្រតីនិងមានជម្ងឺប្រចាំកាយ៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់