ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះសួរសុខទុក្ខ លោក វរសេនីយ៍ឯក សៅ សុគន្ធា ដែលកំពុងសម្រាកព្យាបាលជំងឺ!

8 ខែ មុន 46 tnn_admin

កណ្តាល៖ នៅថ្ងៃទី០៤ ខែវិច្ឆិការ ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី សំ តុលា អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា

អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យថ្នាក់ដឹកនាំអាវុធហត្ថគ្រប់រូបយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទទាំងការស្លៀកពាក់ ស្នាក់នៅ ហូបចុក និងអំពីសុខទុក្ខដែលមានជំងឺ។ ជាក់ស្តែងលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងមន្ត្រីក្រោមឱវាទបានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ លោក វរសនីយ៍ឯក សៅ សុគន្ធា មេបញ្ជាការរង និងជានាយសេនាធិការ ដល់លំនៅដ្ឋាន និងជូនពរឱ្យលោកមេបញ្ជាការរង ឆាប់ជាសះស្បើយពីជំងឺ ក្នុងនោះដែរលោក ឧត្តមសេនីយ៍ មេបញ្ជាការ ក៏បាននាំយកសម្ភារៈនិងថវិកាមួយចំនួន ដែលជាថវិការបស់លោក និងការរួមចំណែករបស់ នាយ នាយរង នៃកងរាជអាវុធហត្ថខេត្តកណ្តាល ប្រគល់ជូនលោក មេបញ្ជាការរង ដើម្បីជួយសម្រួលដល់ថ្លៃព្យាបាលផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ