ព្រឹតិ្តការណ៍ថ្មីៗ

សមាគមTYDA និងអង្កការឆឺជីរួមគ្នាធ្វើសកម្មភាពមនុស្សធម៌ចំពោះយោធិនពិការ៣១៧តេជោភ្នំឆ័ត្រ

1 ខែ មុន 31 តូ សុផល

ខេត្តបន្ទាយមានជ័យ៖ ដោយមើលឃើញសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃដែលផុសចេញពីបេះដូងមនុស្សរបស់TYDA អង្គការឆឺជី បានផ្តល់អំណោយជាអង្ករ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ដល់គ្រួសារយោធិនពិការ ចំនួន ៥៩៨គ្រួសារ តាមរយៈសមាគមន៍ TYDA ស្ថិតនៅក្នុង ភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោមវត្តមានលោកស្រី ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ កាលពីរសៀលថ្ងៃទី១ ខែ វិច្ឆកា ២០១៩នេះ ដើម្បីរួមចំណែកកក្នុងការឧបត្ថម្ភគាំទ្រដល់ជីវភាព រស់នៅប្រចាំថ្ងៃរបស់ក្រុមគ្រួសារយោធិពិការ នៅក្នុងមជ្ឃមណ្ឌលនេះ។ 

ក្នុងឱកាសនោះលោកស្រី ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់អង្កការឆឺជី ដែលបានឧបត្ថមគាំទ្រ ដល់ក្រុមគ្រួសារយោធិពិការនៅទីនេះ។ ដែលជាការងាមនុស្សធម៌មួយ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស។ លោកស្រី ក៏បានលើកឡើងថាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានគិតគូតយកចិត្តទុកដាក់ និងថ្លែងអំណរគុណចំពោះយោធិនពិការ និងក្រុមគ្រួសារយោធិនពិការទាំងអស់ដែលបានចូលរួម ដែលបានការពារទឹកដីកន្លងមក បើគ្មានពួកគាត់ទេប្រទេសជាតិយើងក៏មិនមានសុខសន្តិភាពដូចសព្វថ្ងៃនេះដែរ។ 

តំណាងអង្កឆឺជី លោក ដេវីត លីវ បានឲ្យដឹងថារយៈពេល៥ឆ្នាំមកហើយ អង្កការបានសហការជាមួយ TYDA ក្នុងការងារមនុស្សធម៌ ជាពិសេសផ្តល់សេវាកម្មព្យាបាល ជំងឺដោយគិតថ្លៃជូនប្រជាពលរដ្ននៅក្នុងប្រទេសកម្ពុជា។ តំណាងអង្កការរូបនេះ បានថ្លៃងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រីពេជ ចន្ទមុន្នី ដែលបានអនុញ្ញាតអោយមានការចុះOMU ក្នុងគោលបំណងបង្កើនកិច្ចសហការដោយរីករាយជាមួយគ្នា។ ជាពិសេសការព្យាបាល និងវះកាត់ជំងឺផ្សេងៗ ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតថ្លៃ។

ឧត្តមសេនីយ៍ទោ អ៊ុត សំអាត នាយកមណ្ឌលយោធិពិការ៣១៧ តេជោភ្នំឆ័ត្រ បានថ្លែងអំណគុណយ៉ាងជ្រាវជ្រៅចំពោះទឹកចិត្ត ដ៏សប្បុរសធម៌ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត លោក ហ៊ុន ម៉ាណែតលោកស្រី ពេជ ចន្ទមុនី្ន និងសប្បុរសជនទាំងអស់ ដែលបានគិតគូរពីទុក្ខលំបាកយោធិពិការទាំងអស់នៅទីនេះ ។ 

នាយកមណ្ឌលបានឲ្យដឹងទៀតថា គ្រួសារយោធិនពិការមានមកដល់ថ្ងៃនេះ ដោយសារសម្តេចតេជោ និងសម្តេចកិត្តិព្រិទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកបានលះបង់គ្រប់បែបយ៉ាង ទាំងកម្លាំកាយចិត្ត អាយុជីវិត សាច់ស្រស់ឈាមស្រស់ ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនអោយរួចផុតពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហម។ ទន្ទឹមនិងនេះសម្តេចក៏បានដាក់ចេញនៅវិធានការ ដ៏មុឹងម៉ាត់ការពារ ទប់ស្តាត់មិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់វិញបាន និងទប់ស្កាត់មិនអោយមានដាច់ខាត់ ការញុះញ៉ុងរបស់ពួកជនអគតិមួយចំនួន។ 

ក្រុមគ្រួសាយោធិនពិការដែលបានទទួលអំណោយនាពេលនេះ ម្នាក់ៗ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់លោកស្រី ពេជ ចន្ទមុនី្ន និងសប្បុរសជន ជាពិសេសសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ដែលតែងតែគិតគូរដល់ពួកគាត់ជានិច្ច។ ពួកគាត់បានប្តេជ្ញា ការពារ និងគាំទ្រជារៀងរហូតក្រោមការដឹកនាំរបស់សម្តេច។ 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ