ព្រឹតិ្តការណ៍ថ្មីៗ

លោក ឌី រ័ត្នខេមរុណ បានអញ្ជើញចូលរួម ក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០១៩-២០២០ នៅសាលា…

8 ខែ មុន 13 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង ៧និង ០០នាទី នាទីព្រឹក ថ្ងៃសុក្រ ៥កើត ខែកក្តឹក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៩លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញចូលរួម ក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០១៩-២០២០ ។

ក្នុងនោះដែរ មានការចូលរួមពី ៖
១. លោកស្រី សុខ ច័ន្ទវិភារី តំណាងមន្ទីរអប់រំ យុវជន និងកីឡា
២. លោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១
៣. លោកស្រី រ៉េត ជីណា ប្រធានអង្គការ ម៉ារឺណុល
៤. លោក អ៊ុក ផាត នាយកស្តីទី សាលាបឋមសិក្សា សន្សំកុសល
៥. លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា និង អាណាព្យាបាលសិស្ស ។

ក្នុងឆ្នាំសិក្សាកន្លងមកសាលាមានសិស្សចំនួន ២៤៦៣ នាក់ ស្រី ១២០៤ នាក់ កម្រិតមត្តេយ្យ មាន២ថ្នាក់ មានសិស្សចំនួន ២៤០ នាក់ ស្រី ៧៣ នាក់ និងមានគ្រូសរុប ៥៩ នាក់ ស្រី ៤៨ នាក់ ។

លទ្ធផលការសិក្សាសិស
-សិស្សចំនួន ២២៩៨ នាក់ ស្រី ១២០៤ នាក់ ត្រូវបានឡើងថ្នាក់ គិតជាភាគរយ ៩៤% ។
-សិស្សថ្នាក់ទី ៦ ឆ្លងភូមិសិក្សាទៅអនុវិទ្យាល័យ ៣៥៩ នាក់ ស្រី ១៧១នាក់ គិតជាភាគរយ ៩៨.៨៤% ។

ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ក៍បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនក្មួយៗសិស្សានុសិស្ស ក្នុងឱកាស បើកបវេសនកាលឆ្នាំសិក្សាថ្មីនាឆ្នាំ ២០១៩-២០២០ និង សូមជូនពរ សាស្ត្រចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ កូនក្មួយ ចៅៗ សិស្សានុសិស្ស ទាំងអស់ ទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារ និងការសិក្សាគ្រប់ៗគ្នា ក្នុងឱកាសឆ្នាំសិក្សាថ្មី ២០១៩-២០២០ ។

ជាចុងក្រោយ លោក ឌី រ័ត្នខេមរុណ និង លោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី ១រួមទាំង លោក ស្រី រ៉េត ជីណា ក៍ដូច សប្បុរសជន ជាច្រើនអ្នកទៀត បានឩបត្ថម្ភ ថវិកា និង សំភារះសិក្សា ជូន នាយកសាលា សំរាប់ទ្រទ្រង់ និងជួសជុស កែលំអរអាគារសិក្សា ដើម្បីលើកស្ទួយ សោភ័ណភាព សាលាផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ