ព្រឹតិ្តការណ៍ថ្មីៗ

គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម

1 ខែ មុន 45 tnn_admin

ប្រទេសវៀតណាម៖ កាលពីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម

និងបន្ទាប់ពីកិច្ចប្រជុំប្តូរវេនប្រចាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រង និងការការពារព្រំដែនឆ្នាំ២០១៩-២០២០ ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ឡេ ជៀម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំសហប្រតិបត្តិការប្រចាំឆ្នាំលើការងារគ្រប់គ្រង និងការការពារព្រំដែនរវាងកងទ័ពនៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងក្រសួងការពារប្រទេសវៀតណាមចំពោះការជំរុញ គាំទ្រទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ និងបានស្នើឱ្យមានគាំទ្របន្ថែមទៀតលើវិស័យហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ឡេ ជៀម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិល្អរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសរវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម និងបានបញ្ជាក់អំពីការបន្តជួយលើការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងបន្តជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ