ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌកំបូល

1 ខែ មុន 18 tnn_admin

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩

នៅសាលាខណ្ឌកំបូល បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌកំបូល ក្រោមអធិបតីភាព លោក នៅ សារឿន ប្រធានក្រុមប្រឹក្សាខណ្ឌកំបូល និងលោក សេង គន្ធ អភិបាលរងខណ្ឌ តំណាងលោក ឃឹម ស៊ុនសូដា អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូល ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌកំបូល លោកស្រីអភិបាលរងខណ្ឌ អធិការរងនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ មន្រ្តីការិយាល័យចំណុះ-ជំនាញជុំវិញខណ្ឌ ចៅសង្កាត់ ចៅសង្កាត់រង និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៧ សរុបចំនួន ៣៤នាក់។
របៀបវារៈ​ នៃកិច្ចប្រជុំមានដូចខាងក្រោម ៖
១-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខណ្ឌកំបូល អាណត្តិទី៣។
២-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០១៩ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌកំបូល។
៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសលើកទី៣ ឆ្នាំ២០១៩ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌកំបូល។

៤-បញ្ហាផ្សេងៗ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ