ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំប្តូរវេនប្រចាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រង និងការពារព្រំដែឆ្នាំ២០១៩-២០២០ ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

1 ខែ មុន 42 tnn_admin

វៀតណាម៖ នៅក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩

គណៈប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចូលរួមកិច្ចប្រជុំប្តូរវេនប្រចាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រង និងការការពារព្រំដែនឆ្នាំ២០១៩-២០២០ ជាមួយនឹងឧត្តមសេនីយ៍ទោ ហ័ង សួនចៀន មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងនោះភាគីទាំងពីរបានធ្វើការពិនិត្យ ពិភាក្សា បូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រង និងការការពារព្រំដែន ក្នុងឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០។

ភាគីទាំងពីរ បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការកន្លងមករវាងកងទ័ពនៃប្រទេសទាំងពីរ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខនៅតាមបណ្តោយព្រំដែន ដែលអំណោយផលដល់ការជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មទៅវិញទៅមក និងបង្ករលក្ខណៈងាយស្រួលដល់ជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ ធានាបាននូវភាពសុខសាន្ត និងឱកាសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចទាំងអស់គ្នា។

លទ្ធផលទាំងនេះ គឺផ្លែផ្កានៃកិច្ចសហប្រតិបត្តិជិតស្និទ្ធរវាងបញ្ជាការការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដោយឈរលើស្មារតីមិត្តភាព ការយោគយល់គ្នា និងការទុកចិត្តគ្នាទៅវិញទៅមក ដោយមានការគាំទ្ររបស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជាការចូលរួមរបស់ប្រជាជននៃប្រទេសទាំងពីរ។

សម្រាប់ទិសដៅឆ្នាំ២០១៩-២០២០ ខាងមុខ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្ម និងរឹងមាំបន្ថែមទៀតលើការងារគ្រប់គ្រង និងការពារព្រំដែន ដោយផ្អែកលើយន្តការ និងក្របខ័ណ្ឌច្បាប់ជាតិ និងអន្តរជាតិ និងការងារហ្វឹកហ្វឹនបណ្តុះបណ្តាលធនធានមនុស្ស។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំទ្វេភាគី និងការជូនវត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមកក្នុងបរិយាកាសសប្បាយរីករាយ ស្និទ្ធស្នាល និងស្មារតីកិច្ចសហប្រតិបត្តិការខ្ពស់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ