ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌកំបូល ដេីម្បីផ្សព្វផ្សាយផែនការការងារថ្មីៗ
និងការងារពង្រឹងសន្តិសុខក្នុងមូលដ្ឋានខណ្ឌកំបូល ដែលមានរបៀបវារៈដូចខាងក្រោម៖
១- ផែនការត្រៀមរៀបចំ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តស.ស.យ.ក ចុះពិនិត្យ និងពិគ្រោះជម្ងឺជូនដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីដោយឥតគិតថ្លៃ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ។
២- ផែនការការងារពង្រឹងសន្តិសុខក្នុងមូលដ្ឋាន៖ ពង្រឹងកំលាំងសន្តិសុខ ប្រជាការពារតាមភូមិ សង្កាត់ ខណ្ឌ និងត្រូវធ្វេីសកម្មភាពចុះល្បាតជាប់ជាប្រចាំដេីម្បីការពារសន្តិសុខ ផ្តល់ភាពកក់ក្តៅ ផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋ, ការងារឃ្លាំមេីលសកម្មភាពគ្រប់រូបភាព ដែលគាំទ្រចលនាឧទ្ទាមក្រៅច្បាប់ ដេីម្បីចាត់វិធានការ អនុវត្តន៍តាមនីតិវិធីច្បាប់ ក្នុងគោលបំណងថែរក្សាសុខសន្តិភាព ស្ថេរភាព និងភាពសុខដុមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
Tag: ឃឹម ស៊ុនសូដា