ព្រឹតិ្តការណ៍ថ្មីៗ

ត្រួតពិនិត្យកម្លាំងប្រជាការពារខណ្ឌដូនពេញ ដើម្បីត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និង អនាម័យ ក្នុងព្រះរាជពិធីបុណ្យអុំទូក

1 ខែ មុន 54 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំកុរឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩

វេលាម៉ោង ១១ និង ០០នាទី ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងប្រជាការពារខណ្ឌដូនពេញ ដើម្បីត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និង អនាម័យ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នាពេលដ៏ខ្លីខាងមុខនេះ ក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តម អភិបាលរង ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខ និង កោតសរសើរពីសំណាក ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដល់កម្លាំងប្រជាការពារខណ្ឌដូនពេញ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចបានយ៉ាងល្អខ្ជាប់ខ្ជួននាពេលកន្លងមកនេះ ក្នុងនោះ ឯកឧត្តម អភិបាលរង បានជំរុញបន្ថែម ដល់ម្លាំងប្រជាការពារខណ្ឌ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការបំពេញការងារក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នេះឲ្យបានល្អប្រសើរបន្ថែមទៀតផងដែរ ។ នឿន-ភក្តី

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ