ព្រឹតិ្តការណ៍ថ្មីៗ

លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអប់រំចិត្ត និងលើកទឹកចិត្តឱ្យក្មួយៗកុមារាកុមារីត្រូវចេះដឹងគុណ និងមានការគោរពចំពោះមនុស្សចាស់ដែលជាអ្នកមានគុណចំពោះយើង

1 ខែ មុន 1294 តូ សុផល

ភ្នំពេញ៖ ថ្លែងក្នុងពិធីអបអរសាទរទិវាមនុស្សចាស់នៅអង្គការមូលនិធិកុមារកម្ពុជា(CCF) នៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩

លោកស្រី ពេជ ចន្ទមុន្នី បានលើកថាមនុស្សចាស់នៅក្នុងប្រទេសកម្ពុជាមានសំណាងជាងមនុស្សចាស់រស់នៅក្នុងបណ្ដាប្រទេសផ្សេងដែលមិនមានកូនចៅមើលថែរក្សា។ លោកស្រី បានអប់រំចិត្ត និងលើកទឹកចិត្តឱ្យក្មួយៗកុមារាកុមារីត្រូវចេះដឹងគុណ និងមានការគោរពចំពោះមនុស្សចាស់ដែលជាអ្នកមានគុណចំពោះយើង ព្រោះថាបើយើងមើលថែរក្សាមនុស្សចាស់នៅពេលនេះ កូនចៅយើងនឹងមើលថែរក្សាយើងវិញ។

លោកស្រី បានថ្លែងអំណរគុណលោក ស្កុតនី សិន(Scott Neeson) ដែលបានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីជួយដល់ក្មួយៗកុមារ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ស្ទឹងមានជ័យ។ លោកស្រី និងលោកហ៊ុនម៉ាណែត ក៏មានអារម្មណ៍រីករាយដែលបានចូលរួមជាមួយអង្គការមូលនិធិកុមារកម្ពុជាក្នុងការផ្ដល់ថវិកាសម្ភារៈ គ្រឿងឧបភោគ និងការចុះព្យាបាលកុមារនៅក្នុងអង្គការCCF។

លោក លោកស្កុត នីសិន(Scott Neeson) បានលើកឡើងថាយើងបង្កើតកម្មវិធីមនុស្សចាស់នេះឡើងដើម្បីឆ្លើយតបទៅ និងបញ្ហារបស់មនុស្សចាស់ជរាក្រីក្រនិងគ្មានទីពឹង។ លើសពីនេះយើងយល់ឃើញថាមនុស្សចាស់គឺពិតជាមានតម្លៃខ្លាំងណាស់ បីដូចជាបណ្ណាល័យមួយផ្តល់ចំណេះ ដឹងបទពិសោធន៍ វប្បធម៌ និងទំនៀមទម្លាប់ជាច្រើនដែលមនុស្សជំនាន់ក្រោយអាចទទួលយកបាន។ ជាក់ស្ដែងសព្វថ្ងៃមានសិស្សានុសិស្សរបស់អង្គការមូលនិធិកុមារកម្ពុជាជាច្រើនបាននិងកំពុងទៅទទួលយកចំណេះដឹងបទពិសោធន៍ពីការរំលាយតាមរយៈការសួរសុខទុក្ខជាប់ជាប្រចាំ និងកម្មវិធីផ្សេងៗ។

សូមបញ្ជាក់ថា លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវាមនុស្សចាស់ក្រោមប្រធានបទ”គាំទ្រសុខមាលភាពមនុស្សចាស់គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខភាពមនុស្សគ្រប់វ័យនៅក្នុងសង្គមជាតិកម្ពុជា” ជាមួយថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងលោកយាយ លោកតា អ៊ំប្រុសអ៊ំស្រីដែលមានវ័យចំណាស់នៅក្នុងអង្គការមូលនិធិកុមារកម្ពុជា(CCF) នៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ប្រកបដោយបរិយាកាសស្និទ្ធស្នាល រីករាយក្រៃលែង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ