ព្រឹតិ្តការណ៍ថ្មីៗ

កងទ័ពជេីងទឹក នៃមូលដ្ឋានសមុទ្រ បរិច្ចាកថវិកា ៦៨​ ២០០​ ០០០​ រៀល​ ជូន មន្ទីរពេទ្យ គន្ធបុប្ផា

8 ខែ មុន 34 tnn_admin

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ​ ១​កេីត​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ២០១៩

លោក​ជំទាវ​ ងួន​ សុខា​ រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា​ ព្រមទាំងសហការី​ បានទទួលជួបសំណេះសំណាល​ និងទទួលនូវថវិកាចំនួន​ ៦៨​ ២០០​ ០០០​ រៀល​ ពីថ្នាក់ដឹកនាំ​ និងបងប្អូនកងទ័ពជេីងទឹកនៃមូលដ្ឋានសមុទ្រ ដែលដឹកនាំដោយឯកឧត្តម ឧត្តមនាវីឯក​ អ៊ុក​ សីហា​ មេបញ្ជាការរង​កងទ័ពជេីងទឹក​ មេបញ្ជាការមូលដ្ឋានសមុទ្រ​។

នៅក្នុងពិធីសំណេះសំណាលនោះ លោកជំទាវរដ្ឋលេខាធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានថ្លែងសរសេីរចំពោះទឹកចិត្តដ៏សប្បុរសរបស់ថ្នាក់ដឹកនាំ​គ្រប់ជាន់ថ្នាក់ ក៏ដូចជាបងប្អូនកងទ័ពជេីងទឹកទាំងអស់​ ដែលតែងតែគិតគូរ និងជួយឧបត្ថម្ភនូវថវិកាជាបន្តបន្ទាប់សម្រាប់ជួយដល់កិច្ចទ្រង់ទ្រផ្នែកហិរញ្ញវត្ថុរបស់មន្ទីរពេទ្យគន្ធបុប្ផា​ ដែលជាមន្ទីរពេទ្យទទួលពិនិត្យ​ ពិគ្រោះ​ និងព្យាបាលជំងឺដល់កុមារកម្ពុជាដោយឥតគិតថ្លៃ​ និងប្រកបដោយគុណភាពខ្ពស់។ ដោយក្នុងស្មារតី “ខ្មែរជួយខ្មែរ”​ និងដេីម្បីស្នាមញញឹមរបស់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា​ លោកជំទាវរដ្ឋលេខាធិការ​ និងជានាយកប្រតិបត្តិក៏បានបន្តអំពាវនាវដល់សប្បុរសជនទាំងអស់មេត្តាចូលរួមបរិច្ចាគថវិកា​ ដេីម្បីជួយដល់កិច្ចដំណេីរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។

សូមជម្រាបជូនថាមូលនិធិគន្ធបុប្ផាកម្ពុជានៅទទួលសមាជិកពីរប្រភេទគឺ៖ (១) សមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ និង (២) សមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់ ) រៀល ក្នុងមួយខែ/៦០ ០០០ (ប្រាំមួយម៉ឺន)រៀល ក្នុងមួយឆ្នាំ។
__
សូមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ
– ធនាគារកាណាឌីយ៉ា
– ធនាគារអេស៊ីលីដា
– ធនាគារ ABA
– ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing
– ភ្នាក់ងារវេប្រាក់ TrueMoney
– ភ្នាក់ងារវេប្រាក់ DaraPay
ឬទំនាក់ទំនងមកលេខាធិកាដ្ឋានដែលមានទីតាំងក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទូរស័ព្ទលេខ 061 701 111 / 096 701 1111 និងគេហទំព័រ www.ckf.org.kh

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ