ព្រឹតិ្តការណ៍ថ្មីៗ

មើលមុខលោកចោរ ពេលប៉ូលិស ចាប់បាន!

5 ខែ មុន 63 tnn_admin

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលគេស្គាល់ថាជាមុខសញ្ញាចាស់ សមត្ថកិច្ចធ្លាប់ចាប់បានកន្លងមក ក្នុងបទល្មើសលួចម៉ូតូ មានប្រើប្រាស់អាវុធ

ហើយមកដល់រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ ត្រូវបានកម្លាំងល្បាតរបស់នគរបាលខណ្ឌសែនសុខ ប៉ុស្តិ៍ក្រាំងធ្នង់ ប្រទះជួប ដេញចាប់ខ្លួនបាន ក្នុងភូមិក្រាំងធ្នង់ សង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ ក្រោយពីធ្វើសកម្មភាពលួចយកម៉ូតូ ម៉ាកឃ្លីក ពីក្រោយខ្នងជនរងគ្រោះ នៅផ្សារឈូកមាស ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ហើយជិះរត់គេច បាត់មួយស្ទុះ តាមស្វែងរក ប្រទះឃើញជនសង្ស័យកំពុងជិះ តាមផ្លូវ តែលុយក្រោមកែបជាង៦ពាន់ដុល្លា ជនសង្ស័យយកចេញអស់ និងដោះGPSចោលបាត់ ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង១២ថ្ងៃត្រង់ ទី២៨ នេះ ខណៈដែលយកលុយជាង៦ពាន់ដុល្លា ដាក់ក្រោមកែបម៉ូតូ ឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំណពេញ 1HD-2124 ទៅទូទាត់ថ្លៃទំនិញ នៅផ្សារឈូកមាស ទៅដល់ហើយ ឈរក្បែរម៉ូតូភ្លេចខ្លួន សោនៅជាប់ម៉ូតូស្រាប់ ត្រូវបានជនសង្ស័យហក់ឡើងជិះគេចចេញទៅបាត់ ស្រែកឆោឡោ ប្តឹងប៉ូលិសភ្លាមៗ បាត់មួយស្ទុះ ស្រាប់តែនៅវេលាម៉ោង១រសៀលថ្ងៃដដែល កម្លាំងល្បាតខណ្ឌ ប៉ុស្តិ៍ ប្រទះឃើញជនសង្ស័យ កំពុងជិះម៉ូតូ ភិនភាគខាងលើ ដេញតាមចាប់ឃាត់បាន តែលុយជាង៦០០០ដុល្លា បានបាត់អស់ GPS ត្រូវបានជនសង្ស័យដោះផ្តាច់ចោល ។

បើតាមប្រជាពលរដ្ឋ សមត្ថកិច្ច ជនសង្ស័យខាងលើ ជាមុខសញ្ញាាស់កំរិល សកម្មខាងលួច កាច់កម៉ូតូ ប្រដាប់ដោយអាវុធ កន្លងមកសមត្ថកិច្ចខណ្ឌពោធិសែនជ័យ ធ្លាប់ចាប់ខ្លួនបាន ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៨ ក្រោយមន្ទីរពេទ្យបង្អែកពោធិចិនតុង ដូចជារហ័សចេញពីគុកពេកហើយ ។

ជនសង្ស័យឈ្មោះ ប៊ុត វទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ចោរលួចជើងចាស់ មានទីលំនៅភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែព្នៅ ។

ជនសង្ស័យក្រោយពីចាប់ខ្លួនបានលើកនេះ ដោយកម្លាំងនគរបាលខណ្ឌសែនសុខវិញម្តង នាំខ្លួនទៅផ្នែកជំនាញខណ្ឌ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ សុីម៉ាប់

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ