ព្រឹតិ្តការណ៍ថ្មីៗ

លោក ឃឹម ស៊ុនសូដា ត្រៀមក្រុមបាល់ទាត់រួចរាល់ ដើម្បីចូលរួមប្រកួត ពានរង្វាន់បាល់ទាត់ Soccer League លើកទី៥ ឆ្នាំ២០១៩

3 សប្តាហ៍ មុន 38 tnn_admin

ភ្នំពេញ៖ នាល្ងាចថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩នេះ លោក ឃឹម ស៊ុនសូដា អភិបាល នៃអភិបាលខណ្ឌកំបូល បានជួបសំណេះសំណាលជាមួយ ក្រុមបាល់ទាត់ ស.ស.យ.ក ខណ្ឌកំបូល

ដែលនឹងត្រូវចូលរួមប្រកួត ដណ្តើម ពានរង្វាន់បាល់ទាត់ Soccer League លើកទី៥ ឆ្នាំ២០១៩។

ជាមួយគ្នានោះដែរ លោក ឃឹម ស៊ុនសូដា លើកឡើងថា កីឡានាំមកនូវសុខភាព និង កីឡានាំមកនូវសាមគ្គីភាព ហើយការប្រកួតកីឡា គឺមិនសំដៅតែលើការឈ្នះទេ យើងត្រូវចាត់ទុកថា ការប្រកួតកីឡា រឿងចាញ់ឈ្នះជារឿងធម្មតា សំខាន់យើងត្រូវរគោរពវិន័យ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរ។ សូមបញ្ជាក់ផងដែរថា សំរាប់ការចំណាយលើការហ្វឹកហាត់រហូតដល់ថ្ងៃប្រកួត គឺទទួលបានការឧបត្ថម្ភ និងគាំទ្រពីលោកភិបាលខណ្ឌកំបូលទាំងស្រុង។

យោងតាមប្រកាស និងជូនដំណឹង របស់ គណៈកម្មាការរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ Soccer League កាលពីថ្ងៃទី២ ខែ តុលា ឆ្នាំ២០១៩នេះ ថា ព្រឹត្តិការណ៍បាល់ទាត់លើកទី៥ របស់ខ្លួនក្នុងឆ្នាំនេះ មានកសមាគម/ក្លឹបបាល់ទាត់សរុប ៧២ក្រុមបានចុះឈ្មោះចូលរួម ហើយ ការប្រកួតផ្លូវការ នឹងធ្វើឡើង នាថ្ងៃទី ២ខែ វិច្ឆិកាឆ្នាំ២០១៩ ខាងមុខនេះ ។

សម្រាប់ប្រាក់រង្វាន់នៃពាននេះ គឺក្រុមលេខ១ ទបាន២០លានរៀល មេដាយមាស២៥គ្រឿង ក្រុមលេខ២បាន១០លានរៀល មេដាយប្រាក់២៥គ្រឿង និងក្រុមលេខ៣បាន៥លានរៀល អមជាមួយមេដាយសំរឹទ្ធិ២៥គ្រឿង។

គួររំលឹកថា សម្រាប់ពានរង្វាន់ Soccer League ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ ( U.Y.F.C ) បានប្រារព្ធធ្វើឡើងចាប់តាំងពីឆ្នាំ ២០១៣ ដោយក្នុងឆ្នាំចុងក្រោយ កាលពីឆ្នាំ ២០១៧ ក្រុមបាល់ទាត់ខណ្ឌពោធិ៍សែនជ័យ ឈ្នះពានរង្វាន់ ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ