ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលការពារព្រំដែនម្នាក់ចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃជាន់មីុនដាច់ជើងម្ខាង

3 ឆ្នាំ មុន 0 tnn_admin

ឧត្តរមានជ័យ៖ មន្ដ្រីនគរបាលការពារព្រំដែនម្នាក់ ខណៈដែលកំពុងតែដើរល្បាតនៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានជាន់មីនដាច់ជើងម្ខាង កាលពីព្រឹកថ្ងៃ១២ ខែតុលា ឆ្នាំ២០១៦ នៅចំនុចខ្សែបន្ទាត់ខាងលើ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

បើតាមការឲ្យដឹងពីកម្លាំងនគរបាលខេត្តឧត្តរមានជ័យថា មុនពេលកើតហេតុ កម្លាំងនគរបាលការពារព្រំដែន បានចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន ដោយសហការជាមួយកម្លាំងយោធាផ្នែកសឹករងអន្លង់វែង៥នាក់ ដឹកនាំដោយលោក ឡោយ ឡាយ មេបញ្ជាការរងកងអនុសេនាតូចលេខ២ គ.៧ លុះល្បាតពីចំណុចលេខ១០ ទៅលេខ៩ ពេលស្រាប់តែ ជនរងគ្រោះជាកម្លាំងនគរបាលម្នាក់ឈ្មោះ អៀង សុដន បានជាន់មីនស្កូប្រភេទK58 បណ្តាលឲ្យផ្ទុះដាច់ជើងខាងស្តាំ និងរបួសជើងខាងឆ្វេង។
ក្រោយពីកើតហេតុភ្លាមៗ កងកម្លាំងបានជួយសង្គ្រោះ ដល់ជនរងគ្រោះ ដោយដឹកបញ្ជូនទៅមន្ទីរពេទ្យ ស្រុកកាបឆើងង ខេត្តសុរិន ប្រទេសថៃ ដើម្បីជួយសង្គ្រោះ៕

untitled

 

 

ព័ត៌មានពាក់ព័ន្ធ