ព្រឹតិ្តការណ៍ថ្មីៗ

(Video) អាសូរសមត្ថកិច្ចខំបង្ក្រាបគ្រឿងញៀននៅត្រពាំងឈូកទាំងយប់ទាំងថ្ងៃ ចាប់បានតែគ្នាអ្នកជក់ រីឯអ្នកលក់តែស្រមោលក៍មិនឃើញ

2 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ តើគូរបន្ទោសនរណា អង្ភគាពណា ឬមន្ទីរពាក់ព័ន្ធមួយណាដែលគ្មានសត្ថភាពអាចបំបែកទីតាំងចរាចរណ៍គ្រឿងញៀនតូច មួយដែលមានទីតាំងនៅចំនុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មុខពេទ្យ លោកសង្ឃ)។ 

ពីមួយថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញថា គ្រប់ស្ថាបនពាក់ព័ន្ធទាំងអស់ខិតខំខ្នាស់ខ្នែងខំបង្ក្រាបទីតាំងតូចមួយនេះ ទាំងឈប់ទាំងថ្ងៃតែ កម្របង្ក្រាប ឬចាប់បានមេខ្លោង និងអ្នកចែកចាយបន្តណាស់ ចាប់បានតែអ្នកប្រើប្រាស់តូចតាច ដែលវង្វេងទៅណាមិនរួចប៉ុណ្ណោះ។ បើចាប់បាន មេខ្លោង ឬអ្នកចែកចាយវិញជាប់គុកក៍ពុំសូវបានយូរដែរ។

បើតាមប្រជាពលរដ្ឋដែលមានមូលដ្ឋានក្បែរនោះបានអោយដឹងថា រៀងរាល់ព្រឹក ថ្ងៃត្រង់ និងយប់គេតែងតែឃើញ យុវសិស្ស ក្មេង ជំនងពពាក់ពពួនគ្នាមករកជក់ថ្នាំនៅចំណុចខាងលើដោយគ្មានញញឺតសមត្ថកិច្ចសូម្បីតែបន្តិច ណាមួយទីតាំងមួយនេះ មានជួល ទីតាំងសំរាប់ជក់ កន្លែងផ្ញើរកង់ ម៉ូតូ ព្រោងព្រាត ដើម្បីសម្រួលដល់ការចូលទៅជក់ និងលេងហ្គេមបាញ់ត្រី។ ប្រភពដដែលបន្តទៀតថា មូលហេតុដែលសម្ថកិច្ចចុះចាប់ម្តងៗ បានតែអ្នកវង្វេង និងអ្នកជក់តូចតាចរត់មិនរួច និងអ្នកខ្លះមិនប្រើសោះនោះគឺ ព្រោះមុនពេល សម្ថកិច្ចមកដល់ គឺមានអ្នកបង្កប់លូចផ្តល់ដំណឹងជាមុន។ តើជនបង្កប់នោះជានរណា(អ្នកដាក់ខែ)? ជាសមត្ថកិច្ច ណាម្នាក់ ឬ អ្នកគ្រប់ នៅតំបន់នោះ ឬទាំងពីររួមគ្នា? ។

ដោយសារត្រពាំងឈូកមានការសម្រួលនានាសំរាប់ចរាចរណ៍គ្រឿងញៀនបែបនេះហើយ បានជាគេហៅថា សំបុកគ្រឿងញៀន ត្រពាំងឈូក ដែលអាចអូសទាញ យុវសិស្ស យុវជន ក្មេងទំនើងពីគ្រប់មជ្ឍដ្ឋាន ទាំងទូទាំងរាជធានី និងខេត្ត។ តើអាជ្ញាធរ មន្ទីរ និង អង្គភាពពាក់ព័ន្ធនៅតែបន្តបណ្តែតបណ្តោយអោយទីតាំងមួយនេះបំផ្លាញ វាសនា អនាគត ក្មេងៗជំនាន់ក្រោយ និងសង្គមជាតិទាំង មូលឬយ៉ាងណា? បើចាប់បានតែអ្នកប្រើប្រាស់ចំណែក អ្នកលក់ រស់ធ្វើអ្នកមាន ជិះសុទ្ធតែរថយន្តទំនើប មានវិឡា លុយចាយ មិនខ្វះ! ជាក់ស្តែង នារសៀលថ្ងៃទី ០៣ មិថុនា ២០១៦ អ្នកប្រើប្រាស់គ្រឿងញៀនបាន០៤នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ សែនសុខឃាត់ខ្លួន ដកហូតសម្ភារ:ប្រើប្រាស់មួយចំនួន និងថ្នាំក្រាមសថ្លា១កូនថង់តូច។

បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

13334296_1255511057800054_1366959775_o 13340656_1255511044466722_26691338_o 13389165_1255511084466718_580805697_o11872305_10153513108267508_7760316066293043812_o
if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ