ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តមួយគ្រឿង បុកស្រ្តីម្នាក់ស្លាប់ រួចបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោលឈឹង

1 ខែ មុន 49 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង២១និង២០នាទី ថ្ងៃទ២៥ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង១ករណី បង្កដោយរថយន្ត (មិនស្គាលម៉ាក)បុកស្រ្តីម្នាក់ ស្លាប់ ខណះកំពុងធ្វើដំណើរថ្មើជើង។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តាោយផ្លូវជាតិលេខ៥ ចំណុចក្រុម៨ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

បន្ទាប់ពីសមត្ថកិច្ចទទួលបានដំណឹងនេះភ្លាមៗនោះសមត្ថកិច្ចស្រុកថ្មគោលចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ។

ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកថ្មគោលបានអោយដឹងថា៖ស្រ្តីរងគ្រោះ(ស្លាប់) ឈ្មោះ ប្រឹម វណ្ណា ភេទស្រី អាយុ៥៧ឆ្នាំ មានទីលំនៅក្នុងឃុំ ស្រុកកើតហេតុខាងលើ។

បច្ចុប្បន្នកម្លាំងនៃអធិការនគរបាលស្រុកថ្មគោលកំពុងស្រាវជ្រាវរកតៃកុងរថយន្តបង្កហេតុយកមកចាត់ការតាមផ្លូវច្បាប់៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ