ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិចិនម្នាក់ ធ្លាក់ពីលើអាគារស្លាប់ ជិតដំណាក់ស្ដេច (ចុងអារីស្ដុន)

3 ខែ មុន 86 tnn_admin

ខេត្តព្រះសីហនុ៖ សមត្ថកិច្ច ប្រាប់ថា មានករណី ជនជាតិចិនម្នាក់ ធ្លាក់ពីលើអាគារស្លាប់ នាវេលាម៉ោង ១៧និង៤៥នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩

នៅចំណុចជិតដំណាក់ស្ដេច (ចុងអារីស្ដុន) ស្ថិតនៅក្រុម១៧ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ Chen Zhiping ភេទប្រុស អាយុ ៤៨ឆ្នាំ សញ្ជាតិចិន។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានរក្សាទុក នៅក្នុងសាលតម្កល់សព ដើម្បីរង់ចាំសមត្ថកិច្ចបច្ចេកទេស វិទ្យាសាស្ត្រ និងគ្រូពេទ្យជំនាញ ពិនិត្យអំពីមូលហេតុនៃការស្លាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ