ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខណ្ឌសែនសុខ រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល សង្កាត់ ខណ្ឌ ឆ្នាំ ( ២០២០~២០២២)

3 ខែ មុន 25 tnn_admin

ភ្នំពេញ ៖ គម្រោងថ្នាក់ខណ្ឌស្នើឡើង៨៧គម្រោង ត្រូវបានគាំទ្រ៨៥គម្រោង ស្មើនឹង៩៨% សម្រាប់ផ្នែកសង្គមកិច្ច សេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន

រដ្ឋបាល និងសន្តិសុខ ខណៈពេលដែលគម្រោងថ្នាក់សង្កា់ត់ទាំង៦ ស្នើឡើង២២៧គម្រោង ត្រូវបានទទួលការគាំទ្រ២២២គម្រោង ស្មើនឹង៩៨% ។

នេះជាលទ្ធផល ដែលរដ្ឋបាលខណ្ឌសែនសុខ បានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល សង្កាត់ ខណ្ឌ ឆ្នាំ ( ២០២០~២០២២) នាព្រឹកថ្ងែអង្គារ ៩រោចរោច ខែ អស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៩ ក្រោមអធិបតិភាព លោក មូវ ម៉ានិត អភិបាលខណ្ឌសែនសខ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ទិត សារ៉ាត់ អនុប្រធានមន្ទីរផែនការរាជធានីភ្នំពេញ លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ អភិបាលរងខណ្ឌ មន្ទីរ អង្គភាព ជំនាញ អង្គការសប្បុរសជន ការិយាល័យចំណុះ~ជំនាញជុំវិញរដ្ឋបាលខណ្ឌនិង សង្កាត់ទាំង០៦ សរុបអ្នកចូលរួម១៤៨នាក់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ