ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាការពារភូមិ ម្នាក់ស្លាប់ភ្លាម ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ២គ្រឿងបុកគ្នា..

1 ខែ មុន 28 tnn_admin

បាត់ដំបង៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបើកបរក្នុងល្បឿនលឿនបានបុកគ្នាពេញទំហឹងបណ្តាលអោយបុរសចំណាស់ម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុនិងរបួសធ្ងន់ស្រាលចំនួនពីរនាក់។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ចំណុចភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីវេលាម៉ោង២១និង២០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩។

ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកសង្កែបានអោយដឹងថា៖មុនពេលកើតហេតុជនរងគ្រោះ ឈ្មោះទឹម សុធា ភេទប្រុស អាយុ៥២ឆ្នាំ(ស្លាប់) មុខរបរ ប្រជាការពារភូមិ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ បើកបរបញ្ច្រាសទិសគ្នាបានបុកជាមួយម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ 1AD-9204 បើកបរដោយឈ្មោះ តុលា ភេទប្រុស អាយុប្រហែល២០ឆ្នាំ របួសធ្ងន់និងអ្នករួមដំណើរ របួសស្រាល។

ប្រភពព័ត៌មានបានបន្តថា៖ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុកសង្កែបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗដើម្បីធ្វើការវាស់វែង រួចហើយប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះពីរនាក់ទៀតត្រូវបានបញ្ជូលទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

បច្ចុប្បន្នម៉ូតូទាំងពីរគ្រឿងកម្លាំងនគរបាលយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសង្កែរងចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ